Lee Tae Hoon បញ្ជាក់បញ្ហា ៣ កំពុងកើតឡើងចំពោះលោក
- 2016-12-01 06:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Tae Hoon បញ្ជាក់បញ្ហា ៣ កំពុងកើតឡើងចំពោះលោក
ចន្លោះមិនឃើញ
លោក Lee Tae Hoo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើការបញ្ជាក់តាមរយៈវីដេអូផ្សាយផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមុននេះបន្តិចជុំវិញបញ្ហាចំនួន ៣ ចំណុចរួមតាំងរឿងតកុងត្រា។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានឲ្យដឹងថា មានបញ្ហាចំនួន ៣ ចំណុចដែលលោកធ្វើការបង្ហាញជូនរួមមាន៖
១-បញ្ហាអ្នកលួចបន្លំប្រើឈ្មោះរបស់លោកបង្កើតគណនីហ្វេសបុកក្លែងក្លាយ សរសេរតែរឿងមិនពិតដែលលោកមិនបានដឹង។
២- លោកកំពុងពិភាក្សាជាមួយ FFC (សហព័ន្ធបាល់ទាត់កម្ពុជា) ជុំវិញបញ្ហាកុងត្រារបស់លោក។ លោកបញ្ជាក់ថា បើលោកមិនចង់នៅបន្ត លោកមិនពិភាក្សាជាមួយសហព័ន្ធនោះទេ។
៣- កីឡាករជម្រើសជាតិកម្ពុជា ដល់ពេលផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើន។ លោក នឹងបង្ហាត់ប្រសិនបើកីឡាករព្រមកែប្រែកំហុសដដែលកន្លងមក ប៉ុន្តែលោកក៏ នឹងមិនបន្តបង្ហាត់ប្រសិនបើកីឡាករទាំងអស់មិនព្រមកែប្រែកំហុសដដែលទាំងនោះ។
លោក Lee Tae Hoon នឹងផុតកុងត្រាត្រឹមឆ្នាំ២០១៦នេះ។ បន្ទាប់ពីលោកបានចាប់ផ្ដើមចុះកុងត្រាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាកាលពីឆ្នាំ២០១៣៕