Djokovic ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក ​ក្រោយ​ធ្លាក់​មក​លេខ​២​ពិភពលោក

  • 2016-12-07 04:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​វាយ​កូន​បាល់​​លេខ​១​ពិភពលោក​ Novak Djokovic បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​ថា រវាង​ខ្លួន​និង​គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន Boris Becker បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ។

លោក Boris Becker និង​ Novak Djokovic

កីឡាករ​សញ្ជាតិ​ស៊ែប​ ដែល​ធ្លាក់​មក​​ចំណាត់ថ្នាក់​លេខ​២​ពិភពលោក​ក្នុង​តារាង ATP TOUR RANKING បាន​ចំណាយ​ពេល​ហ្វឹកហាត់​ ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រយៈ​ពេល​៣​ឆ្នាំ ​ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ ហើយ​បាន​ឈ្នះ​ពាន Grand Slam ធំ​ចំនួន​៦។

Djokovic បាន​និយាយ​​ថា៖ "គោល​ដៅ​រវាង​ពួក​យើង​ទាំង​២ ​គឺ​បាន​សម្រេច​ជោគជ័យ​សព្វគ្រប់​ហើយ។ ខ្ញុំ​ពិតជា​អរគុណ​ដល់​រូប​គាត់​សម្រាប់​ការ​សហការ ស្មារតី​ជា​ក្រុម និង​ការ​លះបង់​ទាំង​អស់​កន្លង​មក”។ កត់​សម្គាល់​ឃើញ​ថា​អ្នក​វាយ​កូន​បាល់​វ័យ​២៩​ឆ្នាំ​រូប​នេះ​ សម្រេច​ចិត្ត​ប្ដូរ​គ្រូ​បង្វឹក​​ ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​តំណែង​លេខ​១​ពិភពលោក​របស់​គេ​ធ្លាក់​ទៅ​លើ Andy Murray មក​ពី​ចក្រភព​អង់គ្លេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន