ប្រហុក​ធ្វើ​ម៉េច​បាន​ឆ្ងាញ់?

  • 2016-12-19 03:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហុក​ជា​ម្ហូប​អាហារ​មួយ​ប្រភេទ​របស់​ជនជាតិ​ខ្មែរ ដែល​បន្សល់​តាំង​ពី​ដូនតា​មក។ វា​បាន​ក្លាយ​ទៅ​ជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផងដែរ។ ប្រសិន​បើ​មនុស្ស​វ័យ​ចំណាស់​ស្ទើរ​តែ​ទាំង​អស់​នៃ​ជនជាតិ​ខ្មែរ​ចេះ​ធ្វើ​ប្រហុក​ស្ទើរ​គ្រប់ៗ​ផ្ទះ លើកលែង​តែ​យុវវ័យ​សម័យ​ថ្មី​មួយ​ចំនួន​មិន​សូវ​ចេះ​ធ្វើ​នោះទេ។ ដូច្នេះ​ថ្ងៃ​នេះ​ Sabay សូម​ណែនាំ​វិធី​ធ្វើ​ត្រី​ប្រហុក​ខ្លះៗ ដើម្បី​ឲ្យ​មាន​ឱជារស​ឆ្ងាញ់។ តើ​ធ្វើ​ម៉េច​បាន​ឆ្ងាញ់?

ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​នេះ លោក អ៊ុំ ជៀន​ប៊ុនខាំ អ្នកលក់​ប្រហុក នៅ​ផ្សារ​ប្រហុក​ស្ថិត​នៅ​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង បាន​និយាយ​ថា ចង់​ធ្វើ​ប្រហុក​ឲ្យ​ឆ្ងាញ់​គឺ​ទុក​កាន់តែ​យូរ​កាន់តែ​ឆ្ងាញ់។ ដំបូង​ត្រូវ​ទុក​ត្រី​ឲ្យ​ហើម​សាច់ កាត់​ក្បាល យក​ស្រកា និង អាចម៍​ត្រី​ឲ្យ​អស់ រួច​បុក​ក្រឡុក​លាយ​នឹង​អំបិល​ឲ្យ​ល្មម បន្ទាប់​មក​យក​ទៅ​ហាល​ឲ្យ​អស់​ជាតិ​ឆ្អាប រួច​លាយ​អំបិល​សាថ្មី​ឲ្យ​ល្មម រួច​ផ្អាប់​ក្នុង​ពាង ឬ ឡាំង ប្រហែល​២ខែ គឺ​ប្រហុក​នោះ​ឆ្ងាញ់​ហើយ។ "ផ្អាប់​ទុក​កាន់តែ​យូរ កាន់តែ​ល្អ កាន់តែ​ឆ្ងាញ់"។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី