សៅ សុខនី៖ "​ឆ្នាំ​២០១៦​​កុន​ខ្មែរ​កើន​៣០​ភាគ​រយ​បើ​ធៀប​នឹង​២០១៥"

  • 2016-12-26 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by Cellcard បាន​លើក​ឡើង​ថា​​វិស័យ​ភាពយន្ត​ខ្មែរ​ក្នុង​ឆ្នាំ​ ២០១៦ នេះ​​ទាំង​អ្នក​ទស្សនា​ ទាំង​ចំនួន​​ភាពយន្ត​កើន​ឡើង​ ៣០ ភាគរយ។

នាយក​គ្រប់​គ្រង​ខាង​លើ​លើក​ឡើង​ថា​ សម្រាប់​​រោង​ភាពយន្ត Major Cineplex by Cellcard ក្នុង​ឆ្នាំ​ ២០១៦ នេះ​ទទួល​បាន​អ្នក​ទស្សនា​​សម្រាប់​ភាពយន្ត​ខ្មែរ​កើន​ឡើង​ ប្រមាណ ៣០ ភាគរយ បើ​ធៀប​នឹង​​ឆ្នាំ ២០១៥។ "បើ​យើង​និយាយ​ឲ្យ​ច្បាស់​តែ​ម្ដង​ក្នុង​ឆ្នាំ ២០១៥ រឿង​ខ្មែរ​ជា​មធ្យម​​មាន​អ្នក​ទស្សនា​ ៦៥០០ នាក់​ក្នុង​១​រឿង ដោយ​ឡែក​ ២០១៦ នេះ​វិញ​កើន​ដល់ ៨៦០០ នាក់ ក្នុង​១​រឿង" លោក បន្ត។

​​​​លោក សៅ សុខនី បន្ថែម​ទៀត​ថា បើ​ពិនិត្យ​ទៅ​លើ​ភាពយន្ត​ជាក់​ស្ដែង​វិញ​នោះ​ ក្នុង​ឆ្នាំ​២០១៥ ជា​មធ្យម​រឿង​ខ្មែរ​មាន​ចំនួន​តែ​២​រឿង​ប៉ុណ្ណោះ​ដែល​ត្រូវ​ដាក់​បញ្ចាំងក្នុង១​ខែ ប៉ុន្តែ​សម្រាប់​២០១៦ វិញ​ជា​មធ្យម ៣ ទៅ ៤ រឿង​ក្នុង​​១ខែ ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា​ភាពយន្ត​ខ្មែរ​ចាប់​ផ្ដើម​រីក​ចម្រើន​​ឡើង​វិញ​ហើយ៕

ទស្សនា​ការ​បក​ស្រាយ​​បន្ថែម​ពី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by Cellcard៖​​​​

អត្ថបទ៖ Samedy