ព្រាប សុវត្ថិ បាន​ឆក់​យក​បេះ​ដូង​អតីត​គូស្នេហ៍​ សុផា លីនដា

  • 2017-01-03 07:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​លោក​ នៅ​ ស៊ីនឿន បាន​ប្រាប់​ Sabay ថា​​ តារា​ចម្រៀង​ប្រុស​​មួយ​រូប​ដែល​​អាច​ឆក់​យក​​បេះ​ដូង​របស់​លោក​បាន​ គឺ​មាន​តែ​លោក ព្រាប សុវត្ថិ​ ម្នាក់​គត់​។

“បាទ​អូនតារា​ចម្រៀង​ដែល​ជា​ ​Idol របស់​បង​គឺ​បង​ ព្រាប សុវត្ថិ ព្រោះ​សម្លេង​របស់​គាត់​អាច​ច្រៀង​បទ​បែន​បាន​គ្រប់​ទម្រង់​ទាំង​អស់​មិន​ថា​បទ​បែប​មនោ​សញ្ចេតនា​ បទ​ញាក់​កន្រ្តាក់​អារម្មណ៍ និង​បទ​ពី​ដើម​នោះ​ទេ​អូន​ ហេតុ​ផល​ទាំង​អស់​នេះ​ហើយ​ដែល​គាត់​បាន​ទាញ​យក​បេះ​ដូង​ខ្ញុំ​ឲ្យ​ស្តាប់​បទ​គាត់​រហូ​ត​មក​​"។ នៅ ស៊ីនឿន ថ្លែង​។

នៅ ស៊ីនឿន ដែល​អ្នក​សិល្បៈ​គ្រប់​គ្នា​ល្បី​ថា​ជា​អតីត​គូ​ស្នេហ៍ សុផា លីនដា បន្តថា​ លោក​ ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​មួយ​​រូប​ដែល​មាន​អត្ត​ចរិក​ល្អ​​ តារា​ចម្រៀង​ស្រ​ករ​ក្រោយ​គួរ​តែ​យក​គំរូ​តាមមិន​ត្រូវ​មើល​រំលង​នោះ​ឡើយ​។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក នៅ​ ស៊ីនឿន ស្រឡាញ់ និង​គាំ​ទ្រ​លោក​​ ព្រាប សុវត្ថិ កាន់​តែ​ខ្លាំង​នោះ​គឺ​ទាក់​ទង​នឹង​​​ភាព​រួស​រាយ​រាក់​ទាក់​មិន​ប្រ​កាន់​ខ្លួន​ ទោះ​បី​មាន​ឈ្មោះជា​កំពូល​តារា​ចម្រៀងប្រ​ចាំ​នៅ​កម្ពុជា​ក៏ដោយ​។

“ហើយ​អ្វី​ដែល​ខ្ញុំ​បាន​​រៀន​សូត្រ​ពី​គាត់​នោះ​ គឺ​ការ​ប្រើ​ប្រាស់​សម្លេង​ នៅ​ពេល​ទំនេរ​ខ្ញុំ​តែង​តែ​ស្តាប់​បទ​ចម្រៀង​របស់​គាត់​ ព្រោះ​គាត់​មាន​បទ​ពិសោធន៍​ច្រើន ​ក្នុង​ការ​ប្រើ​ប្រាស់​សម្លេង​ ខ្ញុំ​រៀន​សូត្រ​ពី​គាត់​បាន​ប៉ុណ្ណា​ខ្ញុំ​យក​ប៉ុណ្ណឹង​"។ នៅ ស៊ីនឿន បន្ថែម​៕​​ ​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន