ប្រាសាទ​មេ​បុណ្យ​ខាង​លិច ​ជួសជុល​ឡើង​វិញ ​ក្រោយ​ជំនួយ​ពី​មូលនិធិ​តូតាល់

  • 2017-01-03 06:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រាសាទ​មេ​បុណ្យ​ខាង​លិច ​កំពុង​តែ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ ​ក្រោម​ក្របខណ្ឌ​មូលនិធិ​សាមគ្គីភាព​រួម​មាន ក្រសួង​ការ​បរទេស ក្រសួង​វប្បធម៌ និង​គមនាគមន៍ ក្រសួង​ឧត្តម​សិក្សា​និង​ស្រាវជ្រាវ សាលា​បារាំង​ចុង​បូព៌ា ព្រម​ទាំង​មូលនិធិ​តូតាល់​ផង​ដែរ។

គម្រោង​ជួសជុល​ឡើង​វិញ​នេះ ​គឺ​មាន​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស ​និង​វិទ្យាសាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្រុម​ការងារ​បារាំង-កម្ពុជា ​ដែល​ប្រមូល​ផ្ដុំ​​ដោយ​សាលា EFEO ​និង​អាជ្ញាធរ​ជាតិ​អប្សរា។ ដោយ​ធ្វើ​ការ​អភិវឌ្ឍ​និង​ជួសជុល​ស្នាដៃ​ស្ថាបត្យកម្ម​ឯក ​គម្រោង​នេះ​អាច​ឱ្យ​មាន​ការ​ផ្ទេរ​សមត្ថភាពរវាង​​គ្នា​និង​គ្នា​ វិធី​​សាស្ត្រ​ពហុ​ជំនាញ ​បុរាណ​វិទ្យា ការ​ជួសជុល ​និង​ការ​លើក​តម្លៃ​ជា​ដើម។

លក្ខណៈ​ពិសេស​នៃ​ការ​ជួសជុល​នេះ គឺ​មាន​ភាព​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស ​ជា​ពិសេស​ទាក់ទង​និង​ការ​បង្ហូរ​ទឹក​ចេញ​ចូល​តែ​ម្ដង ​ដោយ​ត្រូវ​ធ្វើ​ទំនប់​ទប់​ទឹក ​មិន​ឱ្យ​ឡើង​មក​នៅ​រដូវ​វស្សា ព្រោះ​ប្រាសាទ​មេ​បុណ្យ​នេះ​ធ្វើ​ឡើង​កណ្ដាល​បារាយណ៍​ខាង​លិច ​ដែល​មាន​ទឹក​ពាសពេញ​នៅ​រដូវ​វស្សា​ម្ដង​ៗ។

ចំពោះ​គម្រោង​ជួយ​ឧបត្ថម្ភ​ចំពោះ​ការ​ជួស​ជុល​នេះ​ដែរ ​លោក Guillaume Narjollet ​ទីប្រឹក្សាសហប្រតិបត្តិការ និង​វប្បធម៌​នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅកម្ពុជា និង​ជា​នាយកវិទ្យាស្ថានបារាំង​នៅ​កម្ពុជា​ ​បាន​បញ្ជាក់​ដូច​វីដេអូ​ខាង​ក្រោម​នេះ​ថា​៖

សូម​បញ្ជាក់​ថា​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​នេះ ជា​ប្រាសាទ​បុរាណខ្មែរ​មានទីតាំង​ស្ថិត​នៅ​លើ​ដី​ទួល​មួយ​កន្លែង ​ចំ​កណ្តាល​បារាយណ៍​ខាង​លិច ​ក្នុង​ខេត្ត​សៀមរាប។ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់​កណ្ដាល​សតវត្ស​ទី​១១​នៃ​គ្រិស្ត​សករាជ​ក្នុង​រាជ​កាល​ព្រះ​បាទ​ឧទយាទិត្យវរ្ម័នទី​២៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី