បែក​ធ្លាយ​បញ្ជី​ឈ្មោះ​​ 2016 FIFPro World XI ​​​មាន​កីឡាករ​ Real ច្រើន​​ជាង​​គេ

  • 2017-01-03 09:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFPro World 11 ​ដែល​ជា​ក្រុម​កីឡាករ​​ល្អ​បំផុត​ទាំង​១១​នាក់​​របស់​ FIFA ​​ប្រចាំ​ឆ្នាំ​២០១៦ ​​គឺជា​អ្វី​ដែល​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កំពុង​រង់ចាំ​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែ​​ពេល​នេះ​ មាន​ការ​​បែក​ធ្លាយ​បញ្ជី​ឈ្មោះ​មុន​ ដោយ​ឃើញ​ថា ​មាន​កីឡាករ​មក​ពី​ក្រុម​ Real Madrid ច្រើន​ជាង​គេ​ ៥​នាក់ និង​មក​ពី​ក្រុម​ Barcelona ​៤​នាក់។

​កាល​ដើម​ខែ​ធ្នូ ​FIFPro ​បាន​ប្រកាស​ឈ្មោះ​កីឡាករ​ទាំង​៥៥​នាក់​ ​ដែល​ជា​បេក្ខភាព​ អាច​នឹង​ជាប់​ឈ្មោះ​ក្នុង​ 2016 FIFPro World XI។ FIFPro World XI ​​គឺ​​​បោះ​​ឆ្នោត​ដោយ​កីឡាករ​អាជីព ខណៈ​ដែល​​លទ្ធផល​ជា​ផ្លូវ​ការ ​នឹង​ប្រកាស​នៅ​ពិធី​ប្រគល់​ពាន​រង្វាន់​ Best FIFA Football Awards ​នៅ​ទីក្រុង​ Zurich ​​នា​ថ្ងៃ​ទី​០៩ ខែ​មករា​ខាង​មុខ​នេះ។

បើ​តាម​ការ​បែក​ធ្លាយ​នេះ​ កីឡាករ​ Real Madrid​ ៥​នាក់​បាន​ជាប់​ឈ្មោះ​ ក្នុង​នោះ​មាន​ Sergio Ramos, Marcelo, Toni Kroos, Luka Modric ​និង​ Cristiano Ronaldo។ រីឯ​ក្រុម​ Barcelona ​មាន​៤​នាក់​គឺ Gerard Pique, Andres Iniesta, Neymar និង​ Messi ​ក្រៅ​ពី​នោះ​មាន​អ្នកចាំទី​ Manuel Neuer ​របស់​ក្រុម​ Bayern Munich ​និង​​ខ្សែ​ការពារ​ Thiago Silva ​របស់​ PSG ប៉ុន្តែ​ Gareth Bale និង​ Antoine Griezmann ​ពុំ​មាន​ឈ្មោះ​នឹង​គេ​នោះ​ទេ៕

​​

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម
អត្ថបទថ្មី