ទិញ​ពាក់​ៗ ភ្លេច​ខ្លួន​ស្បែកជើង​របស់​សមាជិក B2ST ម្នាក់​ ឡើងចង់​១​កុងតឺន័រ​បាត់

  • 2017-02-03 03:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី 'I Live Alone” ដែល​មាន Kikwang សមាជិក​ក្រុម​ចម្រៀង B2ST ជា​ភ្ញៀវកិត្តិយស​​នឹង​ ត្រៀម​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​គេ​បាន​បង្ហាញ​រូប​មួយ​ចំនួន​ដែល​ថត​នៅ​ក្នុង​ផ្ទះ​របស់ Kikwang បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។

ក្នុង​កម្មវិធី​ខាង​លើ​តារា​ប្រុស​វ័យ​២៦​ឆ្នាំ​​មិន​ត្រឹម​តែ​បង្ហាញ​តែ​ផ្ទៃ​ក្នុង​ផ្ទះ​តែ​មួយ​មុខ​ទេ គេ​ក៏​បាន​​បើក​​ទូ​រើស​ស្បែក​ជើង​ទាំង​អស់​របស់​គេ​ផង​ដែរ។ Kikwangជា​មនុស្ស​​ស្រឡាញ់​ស្បែកជើង​​កីឡា។ តាម​សេចក្ដីរាយការណ៍ Kikwangក៏​មាន​ភាព​ភ្ញាក់ផ្អើល​​ដែរ បន្ទាប់​​ពី​ទាញ​យក​ស្បែកជើង​ទាំង​អស់​មក​តម្រៀប​គ្នា​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ៕ ​​​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម