ធ្លាប់​ឃើញ​វីដេអូ ពេល​ដឹង​ប្រវត្តិ​ស្ដេច​សៀក​ Zach King ខ្លាំង​ មិនមែន​លំ​ៗ​ទេ

  • 2017-02-07 08:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​ Youtube និង​ Facebook គ្រប់គ្នា​ប្រាកដ​ជា​ស្គាល់​លោក Zach King ដែល​តែង​ធ្វើ​វីដេអូ​សៀក​​ប្រើ​បច្ចេកទេស​កុំព្យូទ័រ។ ប៉ុន្តែ​បច្ចេកទេស​របស់​លោក​ធ្លាប់​បាន​ បុរស​ម្នាក់​ស្រាយ​ចម្ងល់​ខ្ទេច​គ្មាន​សល់។ យ៉ាងណាមិញ​ គ្រប់គ្នា​ភាគ​តិច​ណាស់​ដែល​ដឹង​ពី​ប្រវត្តិរូប​របស់​បុរស​​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​រូប​នេះ។

​​ ជីវប្រវត្តិ​និង​ការ​សិក្សា​

Zach King កើត​នៅ​​ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ​នៅ​អាមេរិក​បច្ចុប្បន្ន​មាន​អាយុ​២៧​ឆ្នាំ ជា​អ្នក​ធ្វើ​វីដេអូ​ Vine ផលិត​រឿង ​និង​ជា​តារា​ Youtube។ ឪពុក​របស់​លោក​​​ជាប់​សែ​ស្រឡាយ​ចិន​-អាមេរិក និង​ម្ដាយ​ជា​​អាមេរិក​ស្បែក​ស។ Zach ចាប់​ផ្ដើម​​ធ្វើ​វីដេអូ​ដំបូង ពេល​ដែល​នៅ​អាយុ​៧​ឆ្នាំ​ ដោយ​ប្រើ​កាមេរ៉ា​វីដេអូ​នៅ​ផ្ទះ។

នៅ​ពេល​មាន​អាយុ​១៤​ឆ្នាំ​ បុរស​ជាប់​សែស្រឡាយ​​ចិន​រូប​នេះ​ បាន​ទិញ​ឧបករណ៍​សម្រាប់​ធ្វើ​វីដេអូ​​ដូច​ជា កុំព្យូទ័រ Mac, កាមេរ៉ា​ និង​ជើង​កាមេរ៉ា ដើម្បី​ធ្វើ​ ​និង​ច្នៃ​វីដេអូ។ King បាន​បញ្ចប់​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ  Biola University ផ្នែក​​ភាពយន្ត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិល្បៈ ក្នុង​ខែ ធ្នូ ឆ្នាំ ២០១២។

អាជីព

King ចាប់​ផ្ដើម​បង្ហោះ​វីដេអូ​​ក្នុង​ Youtube ដំបូង​ក្នុង​ឆ្នាំ​២០០៨ និង​២០១៣​ផ្ដើម​បង្ហោះ​វីដេអូ Vine។ ​វិបសាយ FinalCutKing.com ​របស់​លោក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​​២០០៨ ដើម្បី​​ហ្វឹកហាត់​ និង​បង្ហាញ​តិចនិក​នៃ​ការ​ប្រើ software Final Cut Pro។ នៅ​ឆ្នាំ​ដដែល​លោក​បាន​ប្រើ​ channel ​ YouTube ដើម្បី​បង្រៀន​​សម្រាប់​កម្មវិធី​ visual effects

។ បន្ទាប់​ពី​កើន​​ទស្សនិកជន​លើ​វិបសាយ King ចាប់​ផ្ដើម​លក់​​សិក្ខាសាលា​នៃ​​ការ​ហ្វឹកហាត់ និង​យក​លុយ​នោះ​បង់​ថ្លៃ​មហាវិទ្យាល័យ។

លើ Youtube និង Vine

ក្នុង​ឆ្នាំ​២០១១ Zach បាន​បង្ហោះ​វីដេអូ​មួយ​ចំណងជើង​ថា “Jedi Kittens”  លើ​ YouTube ​ដែល​ផលិត​ជាមួយ​មិត្ត​រួម​សាកលវិទ្យាល័យ ដោយ​​វីដេអូ​នោះ​បង្ហាញ​ឆ្មា​ពី​រ​ក្បាល​​កាន់​ដំបង​​មាន​ពន្លឺ​វាយ​គ្នា។ ដោយ​វីដេអូ​នោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ Zach សម្រេច​ធ្វើ​វីដេអូ​ត​ភាគ​​២​ទៀត​រួម​មាន "Jedi Kittens Strike”  និង​”Jedi Kittens with Force”។  

YouTube channel ផ្លូវការ​របស់ Zach ឈ្មោះ FinalCutKing។ ខែ ឧសភា ឆ្នាំ​២០១៣ YouTube បាន​ទទួល​ស្គាល់ Zach ជា​មនុស្ស​ម្នាក់​ចំណោម​២៥​នាក់​ដែល​ជា​អ្នក​ផលិត​ករ​​ក្មេង​ល្អ​ជាង​គេ​នៅ​អាមេរិក​។

​​​​Zach King បង្កើត​គណនី​ Vine នៅ​ថ្ងៃ​ទី ៩ ខែ កញ្ញា ឆ្នាំ ២០១៣ ពេល​ដែល​គេ​ឃើញ​មិត្ត​ជា​ច្រើន​ មាន​គណនី​បណ្ដាញ​សង្គម។ បន្ទាប់​ពី បង្កើត​គណនី​ Vine បុរស​រូប​នេះ​ក៏​សម្រេច​​វីដេអូ​ Vine។ ដោយ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​​គេ​ បាន​បន្ត​ធ្វើ​វីដេអូ Vine ថ្មី​ៗ​ជា​ច្រើន​បន្តបន្ទាប់​ដូច​ជា វីដេអូ​សៀក​ជា​ដើម។

​ពាន​រង្វាន់

២០០៩- First Place London Film Festival for HP advertisement

២០០៩ - Critic's Choice Award at Bridgestone Tires's Safety Scholars Teen Driver Video Contest

២០១០ - First place London Film Festival: Heartbrand Ad

២០១០ - Bridgestone Safety Scholar Winner

២០១២ - Vidcon Golden Poop Award 

២០១៣ - YouTube's NextUp Creators Contest

២០១៦ - Biola University Young Alumnus Award

អត្ថបទ៖ ហេង សុធារិទ្ធិ