បុរស​ម្នាក់​ហែក​អាថ៌កំបាំង​ស្ដេច​សៀកល្បី​លើ​អ៊ីនធឺណិត Zach King ​ខ្ទេច​គ្មាន​សល់

  • 2017-02-02 07:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel Youtube មួយ​ឈ្មោះ​ថា Tall Guy Films ​បាន​បង្ហាញ​ពី​បុរស​ម្នាក់​ស្រាយ​ចម្ងល់​​វិភាគ​លើ​បច្ចេកទេស​​ឆ្ពិន​ភ្នែក​របស់​​ស្ដេច​សៀក​ Zach King ដែល​ល្បី​ខ្លាំង​លើ​បណ្ដាញ​សង្គម។ បុរស​ពាក់​អាវ​ក្រហម​ម្នាក់​នោះ​ មាន​​ទម្លាយ​បច្ចេកទេស​ជា​ច្រើន​ប្លង់​​របស់ Zach King។

ការ​បើក​កកាយ​ពី​រឿង​នេះ ខណៈ​មនុស្ស​ជា​ច្រើន​នៅ​តែ​ងឿង​ឆ្ងល់​អំពី​ទេពកោសល្យ​លេង​សៀក​ថ្ពិន​ភ្នែក​របស់ ស្ដេច​សៀក Zarch King Magic ដែល​អស្ចារ្យ​ហួស​ការ​ស្មាន និង​មើល​ទៅ គឺ​ដូច​ការ​ពិត​១០០% នេះ ពិត​ជា​ចេះ​វេទមន្ត ឬ​យ៉ាង​ណា?

ក្រោយ​ការ​ងឿង​ឆ្ងល់​ទាំង​នោះ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​វីដេអូ​នេះ បាន​បើក​បង្ហាញ​ថា តាម​ពិត គឺ​ជា​ការ​រៀប​ចំ និង​មាន​បច្ចេកទេសកុំព្យូទ័រ​ជួយ​គាំទ្រ​ប៉ុណ្ណោះ។ តាម​ពិត Zarch មិន​មាន​ចេះ​វេទមន្ត​អ្វី​ទេ។

តាម​វីដេអូ​​បង្ហាញ សូម​យក​​ប្លង់​មួយ​ដែល​​ Zarch ​បាន​ទាញ​សត្វ​ចាប​ និង​គ្រាប់​បែក​​ពី​រូប emoji មក​ពន្យល់​។ តាម​ពិត​ទៅ​​​គេ​ មាន​សត្វ​ចាប​ និង​គ្រាប់​បែក​​​មែនទែន​នៅ​នឹង​មុខ រួច​បាត់​ទៅ​ហើយ ដោយ​គេ​គ្រាន់​តែ​យក​រូប emoji បិទ​ពី​មុខ​ និង​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​ ហើយ​ធ្វើ​វា​ឲ្យ​រហ័ស​គឺ​អាច​បន្លំ​ភ្នែក​បាន​បាត់​ទៅ​ហើយ។

សម្រាប់​ការ​ផ្ទុះ​គ្រាប់​​បុរស​អាវ​ក្រហម ​ក៏​បញ្ជក់​ផង​ដែរ​ថា​ ជា​ការ​កុហក​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​ប៉ុណ្ណោះ។ ចំពោះ​ប្លង់​ផ្សេង​ទៀត​ ក៏​ប្រើ​​ជំនួយ​កុំព្យូទ័រ​​ដូច​គ្នា​​ ប្រិយមិត្ត​អាច​មើល​​ និង​ថ្លឹងថ្លែង​ទាំង​អស់​គ្នា​បាន៕ ​​​​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី