ចេញ​មក​នៅ​ផ្ទះ​ជួល​ សាន ស្រីឡៃ កាន់​តែ​​ត្រដាបត្រដួស​

  • 2017-02-09 02:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​បាក់​ជា​មួយ​ស្វាមី​មួយ​រយៈ​ធំ​មក​នេះ​ អតីត​បេក្ខភាព​Top3 The Voice Camboida ​រដូវ​កាល​ទី​២ សាន ស្រីឡៃ​ បាន​ទម្លាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ថា​នាង​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ លំបាក ដោយសារ​ខ្លួន​មួយ​ត្រូវ​រ៉ាប់​រង​​បន្ទុក​គ្រួសារ​ទាំង​មូល​។

ក្នុង​បន្ទុក​គ្រួសារ​មាន​សមាជិក​ ៦​នាក់​សុទ្ធ​តែ​មិន​ទាន់​ការងារ​ ប្អូន​និង​កូនៗ ៤​នាក់ ​កំពុង​នៅ​សិក្សា និង​មាន​ម្ដាយ​នៅ​មើល​ថែ​ផ្ទះ​សម្បែង លើក​លែង​ ស្រីឡៃ កំពុង​ច្រៀង​រក​ថវិការ​ទំនុក​បម្រុង​គ្រួសារម្នាក់​ឯង ។​ “​ថា​ទៅ​ពេល​នេះ​លំបាក​ណាស់​បង​ យើង​ជា​ស្រី​ ត្រូវ​រ៉ាប់​រង​មួយ​គ្រួសារ ទាំង​មិន​ទាន់​មាន​នរណា​មាន​ការងារ​ធ្វើ​។ ម្យ៉ាង​ឥឡូវ​ក៏​រៀង​ស្ងាត់​ការ​ប្រគំ​តន្ត្រី​ទៀត​ ចឹង​ចំណូល​ក៏ មិន​សូវ​មាន​ដែរ​"។ ម្ចាស់​បទ "អការៈ​ស្នេហ៍" បន្ត។

មិន​តែ​ប៉ុណ្ណោះ ​កូន​ក្រុម​គ្រូ​បង្វឹក​ ពេជ្រ សោភា រូប​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ សព្វ​ថ្ងៃ​រស់​នៅ​ផ្ទះ​ជួល​ ដូច្នេះ​​ទាម​ទារ​ការ​ចំណាយ​ក៏​រឹត​​តែ​ច្រើន​​ថែម​ទៀត។ "ក្រោយ​ពី​លក់​ផ្ទះ​រួច​មក​ ឥឡូវ​ខ្ញុំ​រើ​មក​នៅ​​ផ្ទះ​ជួល​​បាន​ ជាង​២​ខែ​ ហើយ​បង។ ការ​លំបាក​មាន​សព្វ​មុខ​ ជួន​កាល​ ពិបាក​ពេក​ ខ្ញុំ​លួច​គេង​យំ​តែ​ម្នាក់​ឯង​ក៏​មាន​។ ប៉ុន្តែ​រាល់​ថ្ងៃ​បាន​ម៉ាក់ កូនៗ​ ជា​កម្លាំង​ចិត្ត​ ទើប​តែ​ចេះ​តែ​តស៊ូ​ទៅ"។ ស្រីឡៃ បន្ថែម។

សម្រាប់​ឱកាស​ដើម​ឆ្នាំ​ ២០១៧ នេះ​ សាន ស្រីឡៃ បញ្ជាក់​ថា​​មាន​បទ​ថ្មីៗ ចេញ​ក្នុង​ផលិតកម្ម​ហង្សមាស សម្រាប់​ចែក​ជូន​បងប្អូន​ស្តាប់​កម្សាន្ត​ផង​ដែរ៕​​

​​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម