ឈុតក្នុង​ក្លឹប​ យឹម​ សម្បត្តិ ចាប់​ទាញ ម៉ៅ គីមធីតា ទាំង​កម្រោល

  • 2017-02-16 09:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​"មន្ត​ស្នេហ៍​លេខា​" ថត​ទាំង​ស្រុង​​នៅ​ក្នុង​ក្លឹប​ម៉ារុក​ក្បែរ​កោះពេជ្រ ដែល​មាន​ឈុត​មួយ​​តម្រូវ​ឲ្យ​តួ​អង្គ​ សេនី ទៅ​ចាប់​ទាញ​ កេន្នី ចេញ​ពី​ក្លឹប តែ​ កេន្នី ប្រកែក​ មិន​ចេញ​ ធ្វើ​ឲ្យ​ សេនី ខឹង​ខ្លាំង​ ចឹង​ក៏​ទាញ​ដៃ​ កេន្នី ចេញ​ទាំង​កម្រោល​តែ​ម្តង។​

​​​​

​ឈុត​ខាង​លើ​នេះ​តួ​ស្រី​ កេន្នី សម្ដែង​ដោយ​ ម៉ៅ គីមធីតា ធុញ​ថប់​នឹង​ចរិត​ព្រាន​នារី​របស់​​ សេនី ដែល​សម្តែង​ដោយ​ យឹម សម្បតិ្ត​ ក៏​ចូល​ក្លឹប​រំសាយ​អារម្មណ៍​ខ្លះ​។ គួប​ផ្សំ​នឹង​ការ​បញ្ឆេះ​កម្ដៅ​ពី​នាយ​ ចេតនា ដែល​សម្តែង​ដោយ​ សម្បើមសក្តិ​ ផង​នោះ​ សេនី រឹត​តែ​ខឹង​ កេន្នី ខ្លាំង​ហួស​ប្រមាណ​។

អ្នក​ដឹកនាំ អ៊ុំ វុឌ្ឍី ណែនាំ​តួ​ពេល​សម្តែង

ចង់​ដឹង​សកម្មភាព​ថត​ក្រៅឆាក បែបណា​ខ្លះ មក​ទស្សនា​ វីដេអូ និង​ រូបភាព ដែល​ក្រុម​ការងារ​ផ្តិ​តបាន៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី