ម្ចាស់​ស្បែក​ជើង​មាស៣​សម័យ​កាល ​ប្រាប់​ឈ្មោះ​ខ្សែ​ការពារ​ល្អ​បំផុត​នៅ​កម្ពុជា

  • 2017-02-28 02:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួច សុកុម្ភៈ​ ធ្លាប់​ឈ្នះ​បាន​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ចំនួន​៣​ដង​មក​ហើយ។ ​ឆ្នាំ​ ២០០៧​ រូប​គេ​​បាន​ជួយ​ឲ្យ​ក្រុម​​ខេមរាកីឡា​​​ឈ្នះ​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន​ ​ដែល​រៀប​ចំ​លើក​ទី១​ និង​ ទទួល​បាន​ស្បែក​ជើង​មាស។ ​ឆ្នាំ​ ២០០៩​ ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ឈ្នះ​បាន​​​​ស្បែក​ជើង​មាស​​​នៅ​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន និង​ឆ្នាំ​​២០១០​ ​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ក្នុង​ពាន​នេះ​ដដែល។

ខ្សែ​បម្រើ​លេង​នៅ​ក្លឹប​ណាហ្កាវើល​បច្ចុប្បន្ន​នេះ ​បាន​បង្ហើប​ពី​ខ្សែ​ការពារ​ម្នាក់​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ល្អ​ជាង​គេ គឺ ណុប តុលា ​លេង​នៅ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។ សុកុម្ភៈ ​ជ្រើស​យក​កីឡាករ​ម្នាក់​នេះ​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ ដោយសារ​តែ​រូបគេ​អាច​លេង​ការពារ​ផង ​និង​​ធ្លាប់​លេង​ជា​ប្រយុទ្ធ​ផង ខណៈ​ដែល​ការ​ចែក​បាល់​វិញ ក៏​ល្អ​ថែម​ទៀត អាច​ជួយ​ក្រុម​បាន​ច្រើន។

ណុប តុលា ​មាន​ប្រវត្តិត​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ប៉ុន្តែ​លេង​នៅ​ជម្រើស​ជាតិ​រូបគេ​ត្រូវ​បាន​លោក Lee ​ដាក់​ឱ្យ​លេង​ជា​ខ្សែ​ការពារ​វិញ។ ដូច្នេះ​ហើយ ​តាំង​ពី​ពេល​នោះ​មក ​រូបគេ​ក៏​ត្រូវ​កាន់​តំណែង​ជា​ខ្សែ​ការពារ​ទាំង​ក្លឹប​អាជីព ​និង​ជម្រើស​ជាតិ​តែ​ម្ដង ព្រោះ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​អាច​លេង​បាន​ទាំង​ពីរ​តំបន់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី