​​ប្រធាន​ក្រុម​​ប៉ូលិស​ សាយ ពិសិដ្ឋ ​ខក​ចិត្ត​មិន​អាច​ជួយ​ក្រុម​រយៈពេល​យូរ

  • 2017-02-28 04:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ឆ្នើម​ និង​ជា​ប្រធាន​ក្រុម​​របស់​ក្លឹប​ប៉ូលិស សាយ​ ពិសិដ្ឋ ​​បង្ហើប​ថា ខ្លួន​ពិត​ជា​ខក​ចិត្ត​ខ្លាំង​មែន​ទែន ដែល​មិន​អាច​ជួយ​ក្រុម​យ៉ាង​តិច​ ៣ ខែ​ដោយ​សារ​បញ្ហា​របួស​ប្រេះ​​ឆ្អឹង​ស្មង​​ជើង​​​។

សាយ​ ពិសិដ្ឋ អង្គុយ​

​របួស​របស់​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា រួប​នេះ​កើត​ឡើង​កាល​ប៉ះ​ទង្គិច​ជា​មួយ​​កីឡាករ​របស់​​ក្លឹប​អគ្គិសនី​កាល​ពី​ចុង​សប្ដាហ៍​​មុន ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​០-០ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។

​បុរស​កូន​មួយ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​​របួស​របស់​គេ​មិន​បាច់​ធ្វើ​ការ​​វះកាត់​ក៏​បាន​​ ​ពោល​គឺ​អាច​​ព្យាបាល​ដោយ​​ប្រើ​ថ្នាំ​លេប និង​រុំ​ប៉ង់​ស៊ីម៉ង់​។ គ្រូ​ពេទ្យ​បាន​​បញ្ជាក់​ប្រាប់​គេ​ថា របួស​នេះ​ត្រូវ​ការ​សម្រាក​យ៉ាង​តិច​ ៣​ខែ ទើប​អាច​ហ្វឹកហាត់​បាន​តិច​ៗ​វិញ ប៉ុន្តែ​មិន​​អាច​ជា​សះស្បើយ​​១០០​%​​​ឡើយ។

​ពិសិដ្ឋ បន្ថែម​ថា ​ពិត​ជា​​មាន​ការ​ខក​ចិត្ត​ខ្លាំង​បំផុត​​ដោយ​សារ​របួស​មួយ​នេះ ​ដែល​ពេល​នេះ​រូប​គេ​​កំពុង​ធ្វើ​បាន​ល្អ​ ហើយ​កីឡាករ​ទាំង​អស់​ហាក់​លេង​ស៊ី​ចង្វាក់​គ្នា។ ​បញ្ហា​របួស​នេះ​​រូប​គេ​គិត​ថា អាច​ប៉ះពាល់​ដល់​ក្រុម​ប៉ូលិស​នា​ប្រកួត​ក្រោយៗ​​ ដោយ​សារ​​ក្លឹប​របស់​គេ​កំពុង​​​​ខ្វះ​កីឡាករ។

​ក្លឹប​ប៉ូលិស​ចាប់​ផ្ដើម​ពីរ​ប្រកួត​ដំបូង​​យក​ឈ្នះ​វេស្ទើន​ ៤-០​​នា​ប្រកួត​ទី​១ និង​​ស្មើ​ក្រុម​អគ្គិសនី​០-០​នា​ប្រកួត​ទី​២​របស់​ខ្លួន​។ ចំណែក​សប្ដាហ៍​ក្រោយ​ក្លឹប​មួយ​នេះ​នឹង​ទៅ​ជួប​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន​ RSN ​នា​វេលា​ម៉ោង​៦:០០​នាទី​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី