ការ​ពិត​ ១៣​យ៉ាង​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Bruno Mars

  • 2017-02-28 07:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​ចម្រៀង​ដែល​បាន និង​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ Brono Mars បាន​សម្រេច​គោល​ដៅ​ជាច្រើន​ពី​អាជីព​ជា​អ្នក​សិល្បៈ​។ ថ្មី​ៗ​នេះ​បទ​ចម្រៀង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ "That's What I Like” កំពុង​ស្ថិត​នៅ​លើ​តារាង​កំពូល​របស់​ Billboard ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ល្បី​ល្បាញ តើ​អ្នក​បាន​ដឹង​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​សិល្បៈ​របស់​តារា​រូប​នេះ​ទេ​?

ខាង​ក្រោម​ជា​រឿង​ពិត​ ១៣​ យ៉ាង​របស់​ Bruno Mars៖ ១. លោក​ធំ​ដឹង​ក្ដី​នៅ​កោះ​ Hawai ២. ឈ្មោះ​ក្នុង​សិល្បៈ​របស់​លោក​ "Bruno" ត្រូវ​បាន​ដាក់​ដោយ​ឪពុក​របស់​លោក​ដោយ​សារ​ពី​តូច​លោក​មាន​មាឌ​ធំ​ ហើយ​ក៏​អាច​រំលឹក​ដល់​កីឡា​កាស​ម្នាក់​ដែល​មាន​ឈ្មោះ​ Bruno Sammartino។ រីឯ "Mars" ដោយសារ​តែ​ស្រី​ៗ​និយាយ​ថា​លោក​នៅ​ភព​ផ្សេង​ ព្រោះ​លោក​មិន​ឆ្លាត មិន​សង្ហារ ហើយ​ថា​លោក​មក​ពី​ភព​ព្រះ​អង្គារ​ (Mars) ។​ ៣. គ្រួសារ​របស់​លោក​សុទ្ធ​សឹង​ជា​អ្នក​សិល្បៈ ដែល​មាន​ឪពុក​ជា​វាយ​ស្គរ និង​ម្ដាយ​ជា​អ្នក​រាំ ៤. លោក​គឺ​ជា​ Elvis​ (Former King of Rock and Roll)វ័យ​ក្មេង​មក​បន្លំ​ខ្លួន​ ៥. មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ លោក​ក៏​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ផង​ដែរ ៦. Bruno ត្រូវ​ចំណាយ​ពេល​ ៣​ឆ្នាំ​ ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ដើម្បី​ក្លាយ​ជា​តារា​ បន្ទាប់​ពី​ជួប​អ្នក​គ្រប់​គ្រង​ម្នាក់​ក្នុង​ផលិតកម្ម​ Atlantic Recorsកាល​ពី​ឆ្នាំ​២០០៦​ ៧. លោក​ធ្លាប់​មាន​បញ្ហា​ខាង​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​គ្រឿង​ញៀន​។ ៨. ការ​សម្ដែង​របស់​លោក​ក្នុង​កម្មវិធី​ជើងឯក​ហ្គេម​ប្រចាំ​ឆ្នាំ​Super Bowl លើក​ទី​ ៤៨ របស់​ NFL (National Football League) ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ៩. លោក​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ប្រៀប​ប្រដូច​ទៅ​នឹង​ Elvis Presley (King of Rock and Roll) ១០. លោក​មាន​ពាន​រង្វាន់​ Grammy ចំនួន​៤​៖​ ក្នុង​ឆ្នាំ​២០១១ “Best Male Pop Vocal Performance ” ឆ្នាំ​២០១៤​ “Best Pop Vocal Album" និង​នៅ​ឆ្នាំ​២០១៦​ "Record of the Year”, “Best Pop Duo/Group” ១១. លោក​គឺ​ជា​តារា​ម្នាក់​ដែល​មាន​អាល់ប៊ុម​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក​ ១២. សមត្ថភាព​ផ្សេង​ទៀត​របស់​លោក​គឺ​អាច​ លេង​ស្គរ​ ១៣. Bruno Mars ក៏​មាន​សាក់​មួយ​ចំនួន​ដែរ​លើ​ដង​ខ្លួន៕

ប្រភព៖ sheknows

ប្រភព៖ Sheknows   ប្រែ​សម្រួល៖ ទារិកា