ចាប់បានចោរចូលលួចទ្រព្យជាង១លានដុល្លារ នៅផ្ទះ Simon Cowell ផលិតករកម្មវិធីល្បីឈ្មោះ
- 2017-03-01 03:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានចោរចូលលួចទ្រព្យជាង១លានដុល្លារ នៅផ្ទះ Simon Cowell ផលិតករកម្មវិធីល្បីឈ្មោះ
ចន្លោះមិនឃើញ
ចោរម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទលួចគ្រឿងអលង្ការមានតម្លៃជិត១លានផោន (១.២៥លានដុល្លារ) ពីក្នុងផ្ទះរបស់អ្នកផលិតកម្មវិធីល្បីឈ្មោះ លោក Simon Cowell។
ជនសង្ស័យឈ្មោះ Darren February បានចូលលួចទ្រព្យសម្បត្តិដល់ក្នុងផ្ទះរបស់លោក Simon ក្នុងពេលដែលគណៈកម្មការ របស់កម្មវិធី America Idol រូបនេះ និងគ្រួសារកំពុងលង់លក់ក្នុងដំណេក។ ហេតុការណ៍នេះ កើតឡើងតាំងពីខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ។ បើតាមសម្ដីសន្តិសុខរបស់ Simon បាននិយាយថា Februaryចូលលួចគ្រឿងអលង្ការ និងលិខិតធ្វើដំណើរ ពេលគេចូលក្នុងបន្ទប់ទឹក។
February ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃច័ន្ទនៅឯតុលាការ Isleworth Crown Court ក្នុងទីក្រុងឡុងដុង។ ជនជាប់ចោទរូបនេះធ្លាប់បានប្រព្រឹត្តបទល្មើសលួចចំនួន ៣៧ដង។ ដោយឡែកនៅព្រឹកថ្ងៃពុធនេះ Darren February នឹងត្រូវនាំខ្លួនទៅកាត់ទោស៕