សាយ ពិសិដ្ឋ​ ត្រូវ​ការ​ពេល​យូរ​ទៀត​ទើប​អាច​វិល​ចូល​ទី​លាន​បាន​

  • 2017-03-13 08:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ សាយ ពិសិដ្ឋ​ ត្រូវ​ការ​ពេល​​យូរ​ទៀត​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ទី​លាន​បាល់​ទាត់​បាន​ បន្ទាប់​ពី​របួស​ប្រេះ​ឆ្អឹង​ជើង​របស់​គេ​បាន​កើត​ឡើង​​ឡើង​នៅ​ពេល​​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រកួត​ជា​មួយ​ក្រុម​​អគ្គិសនី​​ក្នុង​សប្តាហ៍​ទី​១​នៃ​​លីគ​កំពូល​កម្ពុជា។

ងួន ច័ន្ទបូរមី​ ភរិយា​របស់​ សាយ ពិសិដ្ឋ​ បាន​ប្រាប់​មុន​នេះ​បន្តិច​ថា ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ ​ត្រូវ​ការ​​ពេល​ព្យាបាល​យ៉ាង​ហោច​ណាស់​ពី​៦​ខែ​ទៅ​១​ឆ្នាំ​ដើម្បី​ព្យាបាល។ បើ​សាច់​ និង​ឆ្អឹង​ដុះ​លូតលាស់​បាន​ល្អ​អាច​នឹង​​វិល​ចូល​ទី​លាន​ហ្វឹកហាត់​វិញ​បាន​លឿន​ ក្រោយ​ពេល​៦​ខែ។ ប៉ុន្តែ​ប្រសិន​បើ​មិន​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ​គឺ​ត្រូវ​ការ​​ពេល​យូរ​ថែម​ទៀត។ ប្រហែល​ជា​​៣​អាទិត្យ​គ្រូ​ពេទ្យ​នឹង​កាត់​ប៉ុង​រុំ​ចេញ​ ប៉ុន្តែ​ក៏​មិន​អាច​ដើរ​ខ្លួន​ឯង​បាន​ឡើយ​ គឺ​នៅ​តែ​ដើរ​ដោយ​ឈើ​ច្រត់។

នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មីនា នេះ សាយ ពិសិដ្ឋ​បាន​ទៅ​ពិនិត្យ​របួស​នៅ​មន្ទីរ​ពេទ្យ​ និង​ត្រូវ​ការ​ពេល​ស្ទើរ​រាល់​ខែ​​ទៀត​​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​តាម​ដាន​ពី​អាការៈ​របួស​​ឲ្យ​បាន​ដិត​ដល់៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី