Celtic លើកពានលីគកំពូលស្កុតឡែនជាលើកទី៦រដូវកាលជាប់ៗគ្នា
- 2017-04-03 01:29:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Celtic លើកពានលីគកំពូលស្កុតឡែនជាលើកទី៦រដូវកាលជាប់ៗគ្នា
ចន្លោះមិនឃើញ
Celtic បានឈ្នះពានលីគកំពូលស្កុតឡែនជាលើកទី៦រដូវកាលជាប់ៗគ្នាបើទោះជាសល់៨ប្រកួតទៀតទើបចប់រដូវកាលក៏ដោយ។
ក្រុមដែលដឹកនាំដោយអតីតអ្នកចាត់ការលីវើភូលបានយកឈ្នះ Hearts ៥-០ កាលពីម្សិលមិញ ធ្វើឲ្យពួកគេដាច់ក្រុមលេខ២ Aberdeen រហូត ២៥ ពិន្ទុ។ ៥គ្រាប់របស់ Celtic ធ្វើបានដោយ Scott Sinclair អតីតកីឡាករ Aston Villa ចំនួន៣គ្រាប់ម្នាក់ឯង ហើយ២គ្រាប់ទៀតស៊ុតបញ្ចូលទីដោយខ្សែបម្រើ Armstrong និងRoberts។
៣០ប្រកួតកន្លងមកនៅលីគក្រុមជោគជ័យបំផុតរបស់ស្កុតឡែនមួយនេះមិនទាន់ស្គាល់ពាក្យបរាជ័យនៅឡើយទេក្នុងនោះឈ្នះ ២៨ និងស្មើ២ដង។ Celticក៏បានលើកពាន League Cup មួយផងដែរកាលពីពាក់កណ្ដាលរដូវកាល ហើយត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Scottish Cup មួយទៀតថ្ងៃទី២៣ ខែមេសានេះ៕