ល្ងាច​នេះ​រក​ឃើញ ​ក្រុម​ឡើង​វគ្គ​ Semi Final ​ពាន ​Svay Rieng Futsal Cup

  • 2017-04-03 08:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Svay Rieng Futsal Cup 2017 ​ឆ្នាំ​ដំបូង បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ ​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ខាង​មុខ។

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​កាល​ពី​ម្សិលមិញ​ធ្វើ​ការ​ប្រកួត​២​គូ​ហើយ គឺ​ក្រុម​ Sky Svay Rieng ​យក​ឈ្នះ​ក្រុម សសយក ​ស្រុក​រមាស​ហែក ៧-២ ​ខណៈ​ដែល​១​គូ​ទៀត​ក្រុម Panda FC ​ឈ្នះ​ក្រុម​សសយក ​ក្រុង​ស្វាយ​រៀង ​ក្នុង​លទ្ធផល ៩-៤។ តាម​លទ្ធផល​នេះ ​ក្រុមSky Svay Rien ​និង​ក្រុម​ Panda FC ​កក់​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

ដោយ​ឡែក​នៅ​ល្ងាច​នេះ​ដែរ ​ក៏​មាន​ការ​ប្រកួត​២​គូ​ចុង​ក្រោយ​ទៀត​ដែរ ​ដោយ​ក្រុម​ សុភ័ក្រមូទ័រ ​ប៉ះ​ក្រុម​ ទីរូ ស្ដ័ត​ក្លឹប នៅ​ម៉ោង​៥:៣០​នាទី ​និង​ក្រុម United SEZ ​ប៉ះ​ក្រុម Black Dragon FC ​នៅ​ម៉ោង​៦:៣០​នាទី។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីលាន​តូច​ ស្មៅសម្បនិម្មិត្ត នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ចំពោះ​ពាន​រង្វាន់ Futsal ​ខាង​លើ​នេះ​ដែរ គឺ​អនុញ្ញាត​តែ​អ្នក​ខេត្ត​ស្វាយ​រៀង​លេង​ប៉ុណ្ណោះ ​ខណៈ​ដែល​កីឡាករ​ដែល​ធ្លាប់​មាន​ឈ្មោះ​លេង​នៅ​លីគ​កំពូល​កម្ពុជា ​ចាប់​ពី​ឆ្នាំ​២០១៥​រហូត​ដល់​បច្ចុប្បន្ន​ក៏​មិន​អាច​ចូល​លេង​បាន​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី