លេង​សើច​មិច​បាន​!​ ប្រណាំង​រទេះ​គោ​-ក្របី​មិន​ចាញ់​បាល់ទាត់ ថ្ងៃ​ក្តៅ​ក៏​​មាន​​អ្នក​មើល​​ច្រើន​

  • 2017-04-15 11:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ការ​ប្រកួត​​ប្រណាំង​រទេះ​គោ-ក្របី​​​នៅ​ទី​លាន​អង្គរ​ខ្យុងយូ​កនុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​​លើស​ពី​ការ​រំពឹង។

ការ​ប្រកួត​ប្រណាំង​រទេះ​គោ​ក្របី​ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ ខែ​មេសា ឆ្នាំ​២០១៧​នៅ​ទី​លាន​ក្នុង​បរិវេណ​អង្គរ​ខ្យុងយូ។ បើ​ទោះ​ជា​​កម្តៅ​ថ្ងៃ​ក្តៅ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រជា​ពលរដ្ឋ​ជា​ពិសេស​អ្នក​ដើរ​កម្សាន្ត​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិបាន​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​សម្រាប់​ថ្ងៃ​ទី​២​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ជំរុញ និង​អភិរក្ស​កីឡា​ប្រពៃណី​ខ្មែរ។

សម្រាប់​អង្គរ​សង្ក្រាន្ត​២០១៧​នេះ​មាន​មាន​រទេះ​គោ​ចំនួន​​៣០គូ​ក្នុង​នោះ​រទេះ​គោ​ប្រពៃណី​(កង់​ឈើ​មាន​១០ និង​កង់​ជ័រ២០​គូ) និង​រទេះ​ក្របី​ចំនួន​៣០​គូដែល​ត្រូវ​ប្រកួត​ជា​ច្រើន​ជើង​ក្នុង​ថ្ងៃ​នីមួយ​ៗ​ដើម្បី​ស្វែង​រទេះ​ខ្លាំង​ៗ​ឡើង​ទៅ​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ការ​ប្រកួត​នឹង​ជ្រើស​រើស​យក​ចំណាត់​ថ្នា​ពី​លេខ​១​ដល់​លេខ​៥​៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី