Cellcard Lab កម្មវិធី​ជំរុញ​យុវជន​ខ្មែរ​ឲ្យ​សម្រេច​ក្ដី​សុបិន បាន​បញ្ចប់​វគ្គ​ទី​២ ហើយ

  • 2017-04-19 10:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន និង​សហគ្រិន​វ័យ​ក្មេង ៨ក្រុម កំពុង​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​សង្គម​កម្ពុជា ដើម្បី​លើក​ស្ទួយ​អាជីវកម្ម​ក្នុង​ស្រុក និង​ជំរុញ​យុវជន​ខ្មែរ​ឲ្យ​ឈាន​ទៅ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន នៅ​ពេល​ពួកគេ​ក្លាយ​ជា​ជ័យ​លាភី​ក្នុង​កម្មវិធី Cellcard Lab ដែល​រៀបចំ​ដោយ Cellcard និង Impact Hub។

កម្មវិធី​ដែល​ជួយ​លើកស្ទួយ​យុវជន​ខ្មែរ​ក្នុង​ការ​ប្រែ​គំនិត​អាជីវកម្ម​សង្គម​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ការ​ពិត​នេះ បាន​បញ្ចប់​ការ​ប្រកួត​ជុំ ទី២ ហើយ ដោយ​មាន​គម្រោង​ដូចជា៖

  • DerPrey
  • C-Fit
  • MY HOME
  • Mekong Farm
  • Krop Knea
  • La Chhouk Recycled and Creative Fashion
  • RDS
  • ជីវិត​បៃតង

ក្រុម ៣ ដែល​ឈ្នះ នឹង​បាន​រង្វាន់​ជា​ប្រាក់សុទ្ធ និង​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ការ​ជួយ​គាំទ្រ​គំនិត​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​មាន​វត្តមាន​លើ​ទីផ្សារ។

Cellcard Lab ជា​កម្មវិធី​គំរូ​អាជីវកម្ម​មួយ​ដែល​មាន​ពេល ៦សប្ដាហ៍ សម្រាប់​សហគ្រិន​វ័យ ១៨-៣០ឆ្នាំ​ដែល​ចង់​ប្រែ​ក្លាយ​គំនិត​អាជីវកម្ម​សង្គម​របស់​ខ្លួន ឲ្យ​ទៅ​ជា​អាជីវកម្ម​ពិត​ប្រាកដ និង​នាំ​យក​ផលិត​ផល​របស់​ខ្លួន​ដល់​ទីផ្សារ​ផង​ដែរ។ Cellcard Lab នឹង​ប្រកាស​ជ័យ​លាភី ៣ក្រុម រៀង​រាល់​ត្រីមាស​នៃ​អាជីវកម្ម។

Cellcard Lab ក៏​ផ្ដល់​ជូន​បេក្ខភាព​ចុង​ក្រោយ​ទាំង​អស់​នូវ​ការ​ហ្វឹក​ហាត់ វគ្គ​សិក្ខាសាលា និង​ការ​គាំទ្រ​អាជីវកម្ម ដោយ​វាគ្មិន​ល្បីៗ​ដូចជា អ្នក​ដឹកនាំ​កម្មវិធី Cellcard ChangeMaker លោក ញឹម ឈុននី,Maelle Barbancon អ្នក​សម្រប​សម្រួល​មក​ពី Friends International’s technical និង Laura Smitheman សហ​ស្ថាបនិក Impact Hup Phnom Penh។

៣ ចំណុច​ដែល​ផ្ដល់​ឲ្យ​នេះ ផ្ដោត​សំខាន់​លើ​ការ​ជួយ​បេក្ខភាព​ជុំ​ចុងក្រោយ​ដើម្បី​បង្កើន​គំរូ​អាជីវកម្ម​របស់​ខ្លួនការ​បង្កើត​ក្រុម ដំបូន្មាន​ច្នៃប្រឌិត ជួយ​សហគ្រិន​ក្នុង​ការ​អនុវត្ត និង​ប្រតិបត្តិ​លើ​គំនិត​ទាំង​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ ជា​ការ​ផ្ដល់​រង្វាន់​បន្ថែម ក្រុម​ទាំង ៨ ចុង​ក្រោយ​អាច​ប្រើប្រាស់​សាល​សហ​កិច្ចការ​របស់ Hub បាន។

លោក ឡាស​ស្លូ បារ​តា(Laszlo Barta ) នាយក​ពាណិជ្ជកម្មCellcard បាន​អបអរ​ដល់​ជ័យ​លាភី និង​និយាយ​ថា ទោះ​បី​ពួកគេ​នៅ​ក្មេង ប៉ុន្តែ​ពូក​គេ​បាន​បង្ហាញ​ពី​សមត្ថភាព គំនិត​ច្នៃប្រឌិត និង​បាន​ឆ្លុះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ​ក្នុង​ការ​នាំ​យក​គំនិត​របស់​ខ្លួន​ឲ្យ​លេចចេញ​លទ្ធ​ផល​ជា​ផ្លែផ្កា និង​ឥទ្ធិពល​ដ៏​ល្អ​មួយ។

លោក​បញ្ជាក់​ថា៖ "ស្តង់ដារ​ទាំងមូល​ដែល​ទទួល​បាន​គឺ​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​ដែល​កំពុង​ឆ្លើយ​តប​យ៉ាង​ពេញលេញ​ទៅ​នឹង​វគ្គ​ដំបូង​របស់ Cellcard Lab ហើយ​បង្ហាញ​ថា​ទេពកោសល្យ​កម្រិត​ណា​ដែល​យើង​រង់ចាំ​ទទួល​បាន​ការ​ផ្ដល់​ឱកាស​សម្រាប់​ខ្លួន"។

លោក​បន្ត​ទៀត​ថា៖ "ផ្អែក​លើ​កត្តា​នេះ និង​សុ​ទិដ្ឋិ​និយម​ដែល​បាន​បង្ហាញ​តាម​រយៈ​សិក្ខាកាម​របស់​យើង​ក្នុង​ការ​ខិត​ខំ​ព្យាយាម​បង្កើត​អ្វី​ថ្មី​ប្លែក យើង​មាន​ជំនឿ​ចិត្ត​ថា​យុវជន​សព្វថ្ងៃ នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​អាជីវកម្ម និង​បរិយាកាស​សហគ្រាស​នៅ​កម្ពុជា​នា​អនាគត"។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី Cellcard Lab ចូល​ទៅ​ http://www.cellcard.com.kh/en/cellcard-lab/

ដោយ៖ វិទូ

អត្ថបទថ្មី