សុខ សោម៉ាវត្តី លី វ៉ាហេទ កៀកដៃគ្នាស្និទ្ធទៅរោងកុនយប់មិញ
- 2017-05-17 03:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សោម៉ាវត្តី លី វ៉ាហេទ កៀកដៃគ្នាស្និទ្ធទៅរោងកុនយប់មិញ
ចន្លោះមិនឃើញ
ល្ងាចមិញនេះតួឯករឿង "ខូចចិត្តអាជីព" សុខ សោម៉ាវត្តី និង លី វ៉ាហេត បានបណ្ដើរគ្នាយ៉ាងស្អិតទៅរោងភាពយន្ត Major Cineplex by Cellcard ដើម្បីចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ។
កម្មវិធីជួបជុំអ្នកគាំទ្រ (Fan Meeting) លើកដំបូងរបស់អ្នកគាំទ្រភាពយន្ត "ខូចចិត្តអាជីព" គឺបានប្រារព្ធឡើងនៅរោងភាពយន្ត Major Cineplex by Cellcard ដោយរៀបចំពីផលិតកម្ម Rock និង មានការចូលរួមពីតួឯកស្រីប្រុស រួមទាំងអ្នកនិពន្ធរឿងនេះផ្ទាល់ដែរ។ ហើយជាពិសេសនោះសុខ សោម៉ាវត្តី និង លី វ៉ាហេត ចូលទៅ Surprise អ្នកទស្សនាដល់រោងភាពយន្តផងដែរ។
អ្នកនិពន្ធបានលើកឡើងថា នេះជាលើកទី១ហើយដែលផលិតកម្មសម្រេចចិត្តបង្កើតកម្មវិធីជួបជុំអ្នកគាំទ្រដែលបានមកទស្សនារឿង "ខូចចិត្តអាជីព" ជាពិសេសក៏ដូចជាផ្ដល់ឱកាសដល់អ្នកគាំទ្របានជួប Idol របស់ពួកគេផ្ទាល់និងថតរូបជាមួយដោយសេរីទៀតផង៕
ចុចអាន៖ សារពិសេសពីអ្នកនិពន្ធ ខូចចិត្តអាជីព ចំពោះយុវវ័យកម្ពុជា