​សុខ សុវណ្ណ ​ចង់​ឲ្យ​កូន​​ប្រុស​ទើប​កើត ​​លេង​បាល់​​​ដូច​ខ្លួន​

  • 2017-05-18 08:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា សុខ សុវណ្ណ បង្ហើប​ថា ខ្លួន​ចង់​ឲ្យ​កូន​ប្រុស​ឈ្មោះ សុវណ្ណ បញ្ញា​ពិសិដ្ឋ ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដូច​ខ្លួន​ដែរ​នៅ​ពេល​ធំ​ដឹង​ក្ដី។

សុខ សុវណ្ណ និង​កូន​ប្រុស​

​កូន​ប្រុស​របស់​ សុខ សុវណ្ណ បាន​កើត​នៅ​វេលា​ម៉ោង ១ រសៀល​ថ្ងៃ​នេះ ហើយ​បាន​ដាក់​ឈ្មោះ​ថា សុវណ្ណ បញ្ញា​ពិសិដ្ឋ ។ ទាក់​ទង​នឹង​​អនាគត​កូន​ប្រុស​របស់​ខ្លួន​​ខ្សែ​ការពារ​កណ្ដាល​បឹង​កេត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ចង់​ឲ្យ​លេង​បាល់​ដូច​​​​ឪពុក​ពី​ព្រោះ ​ការ​លេង​កីឡា​នាំឲ្យ​​មាន​​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ពិសេស​អាច​ស្នង​តំណែង​ពី​ឪពុក​ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​​បាល់ទាត់។

​​​កីឡាករ​រូប​នេះ​បញ្ជាក់​ថា ​​​​មិន​ទាន់​​គិត​ឃើញ​ចង់​ឲ្យ​​កូន​​លេង​​ក្នុង​តំណែង​អ្វី​ឡើយ ត្រូវ​រង់​ចាំ​មើល​ទេពកោសល្យ​​កូន​សិន។ ​តែ​យ៉ាង​ណា​គោល​បំណង​នេះ​ក៏​មិន​ទាន់​ប្រាកដ​ ១០០ %​ដែរ ពី​ព្រោះ​​មិន​ទាន់​ដឹង​គោល​បំណង​របស់​​កូន​ប្រុស។

​សុវណ្ណ បញ្ញា​ពិសិដ្ឋ ​ជា​កូន​​ទី១ របស់​ សុខ សុវណ្ណ និង​ប្រពន្ធ​ឈ្មោះ សុខ​ សុជាតា ​ក្រោយ​រៀប​ការ​តាំង​ពី​​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ឆ្នាំ​២០១៥៕ ​

សុខ សុវណ្ណ (លេខ ៥)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​