មកស្គាល់តារាកូនកាត់បរទេស ៨រូប កំពុងអង្រួនវិស័យសិល្បៈកម្ពុជា
- 2017-07-12 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាកូនកាត់បរទេស ៨រូប កំពុងអង្រួនវិស័យសិល្បៈកម្ពុជា
ចន្លោះមិនឃើញ
នៅក្នុងសង្គមសិល្បៈខ្មែរមានតារាសម្ដែងក៏ដូចជាតារាចម្រៀងជាច្រើននាក់ណាស់ដែលមានឈាមជ័របរទេស ដោយអ្នកខ្លះកាត់រហូតដល់៣សាសន៍ក៏មាន។ ថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់តារាខ្មែរកាត់បរទេសចំនួន ៨រូបដូចខាងក្រោម។
១/ កញ្ញា ម៉ៃយ៉ា ៖ ជាតារាសម្ដែង នាងជាកូនខ្មែរកាត់អាល្លឺម៉ង់ ដែលម្ដាយនាងជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់។
២/ លោក Sullivan Eav ៖ ជាតារាសម្ដែងកូនកាត់ ខ្មែរ អ៉ីតាលី ដោយម្ដាយជាខ្មែរ ឪពុកជាជនជាតិបារាំងកាត់អ៉ីតាលី ។
៣/ លោក សួន រ៉ានីរ៉ាស៊ីនី ៖ ជាតារាសម្ដែងកូនកាត់ខ្មែររុស្ស៊ី ដែលមានឪពុកជាជនជាតិរុស្សីម្ដាយជាខ្មែរ។
៤/ អ្នកនាង ប៊ី រីយ៉ា ៖ ជាតារាសម្ដែងកូនកាត់ខ្មែរឥណ្ឌា។
អាន៖ ជុំវិញ ប៊ីរីយ៉ា
៥/ លោក ណាផាត់ជិន ដាវង្ស ហៅ ដែន សក្ដដា ៖ ជាតារាសម្ដែងខ្មែរកាត់ថៃ ដោយម្ដាយជាជនជាតិខ្មែរ ឳពុកជនជាតិថៃ។
៦/ លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ៖ ជាតារាសម្ដែង និងចម្រៀងខ្មែរកាត់ថៃ ដោយមានឪពុកថៃ ម្ដាយខ្មែរ។
៧/ កញ្ញា ហង្ស ម៉ានីតា៖ ជាតារាសម្ដែង និងម៉ូដែល កូនកាត់ខ្មែរបារាំង ដែលមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។
៨/ Stella ៖ មានអាយុ ១៩ឆ្នាំ ជាតួសម្ដែង ដែលមានឪពុកជាជនជាតិប៊ុលហ្គារី និងម្ដាយជាជនជាតិខ្មែរ៕
អាន៖ ជុំវិញប្រវត្តិរបស់សិល្បករខ្មែរ