ចុកៗតែម្ដង! ហេតុផលនេះ Duterte ជេរ Kim Jong Un ថាជាមនុស្សចង្រៃនិងឡប់សតិ
- 2017-08-03 15:55:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុកៗតែម្ដង! ហេតុផលនេះ Duterte ជេរ Kim Jong Un ថាជាមនុស្សចង្រៃនិងឡប់សតិ
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រើពាក្យសំដីធ្ងន់ៗទៅកាន់មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង Kim Jong Un ដោយហៅលោកថាជា "មនុស្សសាហាវ ឆ្កួត និងឡប់សតិ" បន្ទាប់ពីបុរសខ្លាំងកូរ៉េខាងជើងរូបនេះនៅតែព្យាយាមអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើទោះជាមានការដាក់សម្ពាធពី សហគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។
លោក Duterte បានថ្លែងឲ្យដឹងថា៖ "Kim Jong Un កំពុងតែប្រលែងលេងនឹងរបស់របរដ៏គ្រោះថ្នាក់ (អាវុធនុយក្លេអ៊ែរ)។ គេជាមនុស្សឆ្កួត។" មិនត្រឹមតែប៉ុណ្ណោះទេ បុរសខ្លាំងហ្វីលីពីនរូបនេះថែមទាំងជេរម្ដាយរបស់លោក Kim ទៀតផងដោយបន្ថែមទៀតថា "Son of a bitch, Kim Jong Un ឬ Kim Jong Un អាមនុស្សចង្រៃ។"
កូរ៉េខាងជើងទើបតែបាញ់កាំជ្រួចរយៈចម្ងាយឆ្លងទ្វីប (ICBM) ទៅក្នុងសមុទ្រជប៉ុនកាលពីពេលថ្មីៗនេះ ដែលបង្កជាការគំរាមកំហែងសន្តិសុខក្នុងតំបន់។ ចំណែកឯលោក Duterte ដែលល្បីខាងមាត់ឆៅនេះវិញ នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីរូបនេះបានប្រើពាក្យសំដីមិនសមរម្យដល់ថ្នាក់ដឹកនាំបណ្ដាប្រទេសដទៃ កន្លងមកលោកក៏ធ្លាប់បានជេរម្ដាយសម្ដេចសង្ឃកាតូលិក Pope Francis និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក អូប៉ាម៉ា ថែមទៀតផង៕