មិនធម្មតាទេ ​​បើ​ដឹង​​​ដើម​ទុន​ផលិត​ភាពយន្ត​ភាគ "សិសិររដូវ​ក្នុង​បេះដូង"

  • 2017-08-09 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ "សិសិររដូវ​ក្នុង​បេះដូង" ឬ "Autumn in My Heart “ ដែល​បាន​ទិញ​កម្មសិទ្ធិ​ពី​ប្រទេស​កូរ៉េ និង​ផលិត​ឡើង​វិញ​ដោយ​ផលិតកម្ម Apsara Mera។ ដឹង​ទេ​ថា​ភាព​យន្ត​ភាគ​មួយ​នេះ​ចំណាយ​ទុន​ប៉ុន្មាន​ក្នុង​ការ​ផលិត?

លោក ខាំ ភូរិ ដែល​ជា​អ្នក​ដឹក​នាំ​រឿង បាន​លើក​ឡើង​ថា​នេះ​ជា​រឿង​ភាគ​​ខ្នាត​វែង​ដំបូង​បង្អស់​របស់​ផលិតកម្ម Apsara Mera ហើយ​ទុន​ផលិត​ក៏​ច្រើន​ទៅ​តាម​ហ្នឹង​ដូច​គ្នា ប៉ុន្តែ​បើ​ធៀប​នឹង​ការ​​ចំណាយ​ក្នុង​ការ​ផលិត​របស់ KBS គឺ​នៅ​មាន​គម្លាត​ឆ្ងាយគ្នា​ខ្លាំង។

“ជាក់​ស្ដែង "សិសិររដូវ​ក្នុង​បេះដូង" មាន​២៥​ភាគ​ ហើយ​១​ភាគ​​ចំណាយ​ទុន​ផលិត​ប្រមាណ​ជា​ ៥០០០​ដុល្លារ​​អាមេរិក ប៉ុន្តែ​កូរ៉េ​វិញ​គេ​ចំណាយ​ប្រហែល ២០០០០០​ដុល្លារ​អាមេរិក ​ក្នុង​១ភាគ​ និង​មាន​តែ​១៦​ភាគ​តែ​ប៉ុណ្ណោះ"។ លោក​បន្ត។

ភាពយន្ត​ភាគ "សិសិររដូវ​ក្នុង​បេះដូង" គឺ​ជា​ភាព​យន្ត​ល្បី​បំផុត​របស់​កូរ៉េ​ អំឡុង​ឆ្នាំ​២០០០ ដល់​២០០៣ ដែល​សម្ដែង​ Song Seung Heon និង Song Hye Kyo។ ឆាប់ៗ​នេះ​អ្នក​និយម​តាមដាន​ភាពយន្តភាគ​ខ្មែរ​នឹង​បាន​ទស្សនា​រឿង​នេះ​តាម​លំនាំ​បែបបទ​ខ្មែរ (Khmer Version) នៅ​លើ​កញ្ចក់​ទូរទស្សន៍ រស្មីហង្សមាស HDTV៕

អត្ថបទ៖ Samedy

អត្ថបទថ្មី