Nadal ឡើង​មក​លេខ​មួយ​ពិភពលោកវិញ​ ​ក្រោយ​ខកខាន​៣​ឆ្នាំ​

  • 2017-08-22 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​ហក់​ទៅ​កាន់​តំណែង​លេខ​មួយ​ពិភពលោក​វិញ​ របស់​ ATP Ranking វិញ​កាល​ពី​ថ្ងៃ​ច័ន្ទ​បន្ទាប់​ពី​ខកខាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

អ្នក​វាយ​កូន​បាល់​ ឬ​តេន្នីស​វ័យ​៣១​ឆ្នាំ​បាន​ទម្លាក់​អតីត​កីឡាករ​លេខ​មួយ​មក​ពី​ចក្រភព​អង់គ្លេស​ Andy Murray ទៅ​កាន់​លេខ​ពីរ​ ហើយ​កាន់​កាប់​តំណែង​កំពូល​តារាង​ជា​លើក​ដំបូង​បន្ទាប់​ពី​ខកខាន​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤​មក។

ដោយ​ឡែក​សម្រាប់​ដំណែង​លេខ​បី​គឺ​បាន​ទៅ​លើ Roger Federer មក​ពី​ស្វីស, លេខ​បួន​បាន​ទៅ Stan Wawrinka មក​ពី​ស្វីស​ដូចគ្នា​ ហើយ​អតីត​លេខ​មួយ​ពិភពលោក​ Novak Djokovic បាន​ខ្ទាត​រហូត​ដល់​លេខ​ប្រាំ៕

ប្រភព៖ Tennis   ប្រែសម្រួល៖ វីរ៉ុត