Spurs គ្រោងយកខ្សែប្រយុទ្ធមិនសូវបានលេងរបស់ Liverpool
- 2017-08-27 02:39:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs គ្រោងយកខ្សែប្រយុទ្ធមិនសូវបានលេងរបស់ Liverpool
ចន្លោះមិនឃើញ
Tottenham Hotspur មានបំណងខ្ចីជើង Divock Origi ពី Liverpool មុនពេលដែលទីផ្សារដោះដូរកីឡាករបិទនៅយប់ថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំកំពុងមានបញ្ហាលើតំណែងលេងនៅ Liverpool ពិសេសកាលប៉ះ Hoffenheim នៅថ្ងៃពុធរូបគេគ្មានសូម្បីតែជម្រើសជាកីឡាករបម្រុង។ លោក Jurgen Klopp បច្ចុប្បន្នបានដាក់ Roberto Firmino លេងជាខ្សែប្រយុទ្ធស្របពេលដែល Daniel Sturridge និងតារាវ័យក្មេង Dominic Solanke លេងបម្រុង។
ការបង្ហាញខ្លួនលើទីលានយ៉ាងកម្របែបនេះធ្វើឲ្យ Origi អាចប្រឈមមុខនឹងការអស់ឱកាសលេង World Cup ជាមួយជម្រើសជាតិបែលហ្សិក មូលហេតុដូច្នេះហើយទើប Klopp គ្រោងឲ្យរូបគេទៅលេងនៅក្លឹបដទៃខ្ចីជើង។ យោងតាមប្រភពពី Telegraph ក្រុម Spurs ស្ថិតនៅជម្រើសជួរមុខដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្បែកខ្មៅ Liverpool៕