Samsung វិនិយោគ ៧ប៊ីលានដុល្លារ ដើម្បីពង្រីកអាជីវកម្ម១នៅចិន
- 2017-08-31 13:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung វិនិយោគ ៧ប៊ីលានដុល្លារ ដើម្បីពង្រីកអាជីវកម្ម១នៅចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung Electronics Co. កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយអភិបាលខេត្ត Shaanxi ភាគពាយព្យប្រទេសចិនដើម្បីពង្រីកអាជីវកម្មបន្ទះឈីបរបស់ខ្លួននៅទីនោះ។
ក្រុមហ៊ុនយក្សកូរ៉េមួយនេះនឹងវិនិយោគ ៧ប៊ីលានដុល្លារដំបូងក្នុងដំណាក់កាលទី២នៃរោងចក្រផលិតឈីបរបស់ខ្លួននៅក្រុង Xi’an នៃខេត្ត Shaanxi ដែលទំនងជាផលិតឈីប memory កម្រិតខ្ពស់ ។ ដោយឡែកកាលពីដំណាក់កាលទី១នៃរោងចក្រនៅឯតំបន់អភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ Xi’an Hi-Tech Industries Development Zone កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុនចាយលុយសរុប ១០ ប៊ីលានដុល្លារ ។
គួរបញ្ជាក់ថា ការបើកនូវគម្រោងផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung បានទាក់ទាញក្រុមហ៊ុនជាង ១០០ មកអភិវឌ្ឍក្នុងតំបន់នោះហើយការពង្រីកអាជីវកម្មឈីបនេះនឹងពង្រឹងឧស្សាហកម្មបន្ទះឈីបដ៏របស់ Xi’an៕