ស្ងាត់ៗ Swatch ​ប្រេន​នាឡិកា​ល្បី​របស់ស្វីស ចាប់​ផ្ដើម​បើក​ហាង​លក់​នៅ​អ៊ីអន

  • 2017-09-04 09:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ម៉ាក​ល្បី​ទូទាំង​ពិភព​លោក Swatch ដែល​ជា​ផលិត​ផល​របស់​ស្វីស​នោះ បាន​បើក​សម្ពោធ​ហាង​នៅ​កម្ពុជា​ហើយ កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​ ដោយ​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប AEON ជាន់​ផ្ទាល់​ដី។

លោក Henry Horn នាយក​គ្រប់គ្រង SOHO Diversified Brand ​និយាយ​ថា៖ "SOHO យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ Swatch បង្កើត​ហាង​នាឡិកា​ទំហំ ៧០ ម៉ែត្រ​ការ៉េ​នៅ AEON នេះ"។

ក្នុង​ពិធី​សម្ពោធ​នាឡិកា​ដែល​នាំ​ចូល​ដោយ SOHO Diversified Brand នេះ Swatch ក៏​បាន​បង្ហាញ​ម៉ូដ​នាឡិកា​ជាច្រើន តែ​អ្វី​ដែល​ពិសេស​នោះ ​ជា​ការ​រចនា​ចុងក្រោយ​គេ​មាន​ឈ្មោះ​ថា Skin ដោយ​មាន​រូបរាង និង​ពណ៌​ទាក់ទាញ កម្រាស់​ស្ដើង ហើយ​ស្រាល។

អតិថិជន ៣០ នាក់​ដែល​ចូល​រួម​ថតរូប​នៅ​ក្នុង​ថ្ងៃ​បើក​ហាង​ដំបូង​នេះ ក៏​ត្រូវ​បាន​ក្រុម​ការងារ Swatch អញ្ជើញ​ឲ្យ​ចូលរួម​ដោយ​ក្នុង​កម្មវិធី Swatch MusicFest 2017 ដែល​ធ្វើ​ឡើង​នៅ ROKKU sushi lounge។

Swatch ជា​នាឡិកា​បង្កើត​ឡើង​ដោយ​លោក Nicolas G. Hayek ក្នុង​ឆ្នាំ ១៩៨៣ នៅ​ប្រទេស​ស្វីស ដោយ​មក​ទល់​ពេល​នេះ Swatch មាន​សាខា​ជាច្រើន​ជុំវិញ​ពិភព​លោក ហើយ​ក្នុង​មួយ​ឆ្នាំៗ Swatch បញ្ចេញ​ម៉ូដ​ថ្មីៗ​ទៅ​តាម​រដូវ​កាល​ ដូចជា ​រដូវ​ក្ដៅ រដូវ​រងា​ ជាដើម។

ព័ត៌មាន​បន្ថែម​ពី Swatch នៅ​កម្ពុជា ចូល​ទៅ​ផេក​ហ្វេសប៊ុក SwatchKH

អត្ថបទ៖ វិទូ

អត្ថបទថ្មី