ឡូយ! ​អាច​មើល​រឿង​ហូលីវូដ Walt Disney នៅ​លើ iflix បាន​ហើយ​ឥឡូវ

  • 2017-09-08 11:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iflix ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វីដេអូ​អនឡាញ​អាច​មើល​ទូរទស្សន៍ និង​ខ្សែ​ភាព​យន្ត​រាប់ពាន់​ទូទាំង​ពិភព​លោក ដោយ​គ្មាន​ដែន​កំណត់​នោះ បាន​ប្រកាស​​ពី​​ការ​សហការ​របស់​​ខ្លួន​​ជាមួយ Walt Disney ហើយ​តាម​ការ​ព្រមព្រៀង​នេះ អ្នក​​នឹង​​អាច​​មើល​​រឿង​ល្បីៗ​ជាច្រើន​របស់ Disney ​បាន។

លោក Sean Carey ប្រធាន​ផ្នែក​មាតិកា​របស់ iflix Group បាន​និយាយ​ថា៖ "ក្រុមហ៊ុន Disney មាន​រឿង​ពេញ​និយម​ជាច្រើន​សម្រាប់​មនុស្ស​គ្រប់​វ័យ ហើយ iflix បាន​ប្ដេជ្ញា​ផ្ដល់​ជូន​ការកម្សាន្ត​ដ៏​ល្អ​បំផុត​ពី​ជុំវិញ​ពិភព​លោក រួម​ជាមួយ​នឹង​ការ​នាំ​មក​នូវ​រឿង​ល្បីៗ​ជាច្រើន​ទៀត​ពី Disney សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​តំបន់"។

លោក Amit Malhotra ប្រធាន​គ្រប់​គ្រង​ទូទៅ​បណ្ដាញ​សារ​ព័ត៌មាន​របស់ Walt Disney នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា៖ "យើង​ខ្ញុំ​នឹង​ផ្ដល់​ជូន​រឿង​កាន់តែ​ទូលំ​ទូលាយ ដោយ​អាច​រក​បាន​រឿង និង​តួអង្គ​ដែល​ចូលចិត្ត​តាម​ប៉ុស្តិ៍ និង​មាន​លក្ខណៈ​ពិសេស​សម្រាប់​អ្នក​ទស្សនា​គ្រប់​វ័យ គ្រប់​ពេល​វេលា​ទៅ​តាម​តម្រូវ​ការ"។

សម្រាប់​អតិថិជន​ថ្មី iflix នឹង​ផ្ដល់​ជូន​ការ​ប្រើប្រាស់​មួយ​ខែ​ដោយ​ឥតគិតថ្លៃ​ជាមួយ​នឹង​ដំណើរ​ការ​ពេញលេញ​ទៅ​លើ​សេវាកម្ម​របស់​ខ្លួន ដោយ​គ្រាន់​តែ​ចូល​ទៅ​វិបសាយ www.iflix.com ដើម្បី​ចុះ​ឈ្មោះ។

iflix ជា​សេវាកម្ម​វីដេអូ​អនឡាញ​តាម​តម្រូវ​ការ (SVoD) ហើយ​បច្ចុប្បន្ន iflix អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ ស្រីលង្ការ ប៉ាគីស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាល់ឌីវ គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត ហ្សកដានី អ៊ីរ៉ាក់ លីបង់ អេហ្ស៊ីប ស៊ូដង់ កម្ពុជា និង​នីហ្សេរីយ៉ា៕

ដោយ៖ វិទូ

អត្ថបទពេញនិយម