ប៉ារ៉ាហ្គេមកម្ពុជា បញ្ជូនអត្តពលិកជិត១០០នាក់ទៅប្រកួតយកមេដាយនៅម៉ាឡេស៊ី
- 2017-09-13 06:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ារ៉ាហ្គេមកម្ពុជា បញ្ជូនអត្តពលិកជិត១០០នាក់ទៅប្រកួតយកមេដាយនៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៧ដល់២៣ខែកញ្ញាឆ្នាំ២០១៧នេះ កម្ពុជាបញ្ជូនអត្តពលិកចំនួន៧៥នាក់ ទៅប្រកួតប្រជែងយកមេដាយលើ១០ ប្រភេទកីឡា។
នៅព្រឹកថ្ងៃនេះដែរ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មានចំនួន២៦នាក់ បូកជាមួយអត្តពលិកចំនួន៧៥នាក់ទៀតបានចាកចេញពីកម្ពុជាដើម្បីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡា អាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ីហើយ។ ដោយក្នុងនោះដែរ អត្តពលិកទាំងអស់នឹងត្រូវចូលរួមប្រកួតលើ១០ប្រភេទកីឡារួមមានវាយកូនឃ្លីលើតុ បាល់ទះអង្គុយ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាញ់ធ្នូ បាល់បោះ ជនពិការភ្នែក បាល់ទះ៧នាក់ម្ខាង បូស្យា និងប៊ូល្លីង។
សូមបញ្ជាក់ថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមនៅឆ្នាំ២០០១ ដោយរៀបចំឡើង២ឆ្នាំម្ដង ដូចទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមដែរ។ ដោយកម្ពុជាគិតជាសរុបទៅ ធ្លាប់បានទទួលមេដាយសរុបចំនួន៤៧មេដាយ ក្នុងនោះមាសបាន៦ ប្រាក់បាន២២ និងសំរឹទ្ធបាន១៩៕