មិនលើកលែង! ទោះថ្ងៃភ្ជុំបិណ្ឌ ក៏ប៉ូលីសនៅតែបន្តផាកពិន័យអ្នកមិនគោរពច្បាប់ដែរ
- 2017-09-20 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលើកលែង! ទោះថ្ងៃភ្ជុំបិណ្ឌ ក៏ប៉ូលីសនៅតែបន្តផាកពិន័យអ្នកមិនគោរពច្បាប់ដែរ
ចន្លោះមិនឃើញ
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ Sabay ថា ការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ គឺធ្វើដូចរាល់ឆ្នាំ ហើយប្រសិនបើពលរដ្ឋ ជាពិសេសអ្នកបើកបរមិនចូលរួមសហការ ក្រុមនគរបាលនឹងធ្វើការឃាត់ទុកមធ្យោបាយធ្វើដំណើរមួយអន្លើ។
ឧត្តមសេនីយ៍ឯក វុន រ័ត្នវាសនា អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថាៈ «នៅរយៈពេលកន្លងទៅ យើងតែងផាកពិន័យចំពោះយានយន្តណា មធ្យោបាយណាដែលដឹកចំនួនលើសកំណត់ និងដាក់ឥវ៉ាន់សំពីងសំពោង យើងនឹងធ្វើការផាកពិន័យ»។
ឧត្តមសេនីយ៍ឯក បានក្រើនរំលឹកថា ក្នុងការផាកពិន័យនេះទៀតសោត ប្រសិនបើអ្នកបើកបរមិនគោរព ហើយមិនសហការទៀតនោះ អាចត្រូវនឹងឃាត់ទុកមធ្យោបាយ មិនឲ្យធ្វើដំណើរនោះទេ។
គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យភ្ជំបិណ្ឌ កាលពីឆ្នាំ ២០១៦ មានចំនួន ៤២ករណី ធៀបនឹងឆ្នាំ ២០១៥ មាន ៥១ ករណី ថយចុះ ១៩លើក ឬស្មើ ១៨% និងមានចំនួនអ្នកស្លាប់ ១៩នាក់ ធៀបឆ្នាំមុន មាន ២១ ដោយថយចុះចំនួន ០២នាក់។ ឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ទាំង ១៩ មាន អ្នកជិះម៉ូតូ ១៨នាក់។
បន្ទាប់ពីនេះ អគ្គស្នងការនគរបាល រំពឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលឱកាសបុណ្យភ្ជំខាងមុខនេះ នឹងមានការថយចុះ ស្របពេលដែលប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ចរាចរណ៍ ការបើកបរមានច្បាប់ទម្លាប់ និងចេះយោគយល់អធ្យាស្រ័យគ្នាបានច្រើនគួរឲ្យកត់សម្គាល់៕