មូលហេតុ ប៊ុង ហុង មិនឈ្នះមេដាយមាសនៅ Asean Para Game ឆ្នាំនេះ
- 2017-09-26 03:48:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ប៊ុង ហុង មិនឈ្នះមេដាយមាសនៅ Asean Para Game ឆ្នាំនេះ
ចន្លោះមិនឃើញ
កីឡាករជនពិការកម្ពុជា ប៊ុង ហុង មិនទទួលបានមេដាយមាសដូចឆ្នាំ២០១៥បានទេ នៅព្រឹត្តិការណ៍ Asean Para Games ឆ្នាំ២០១៧នេះ ដោយសារតែមានការផ្លាស់ប្ដូរប្រភេទវិញ្ញាសារត់ចម្ងាយ។
លោក ប៊ុង ហុង ដណ្ដើមបានមេដាយមាស១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រកាលពីឆ្នាំ២០១៥កន្លងទៅក្នុងប្រភេទរត់ T46។ ដោយឡែកសម្រាប់ឆ្នាំវិញនេះ កីឡាករកម្ពុជារូបនេះត្រូវបានផ្លាស់ទៅរត់ប្រភេទ T47 (រត់៤០០ម បណ្ដាក់គ្នា៤នាក់)វិញ ដែលវិញ្ញាសានេះធ្វើឱ្យកម្ពុជា ក៏ដូចជា ប៊ុង ហុង ផ្ទាល់ជួបការលំបាក។ តែទោះជាយ៉ាងនេះក្ដី កីឡាករកម្ពុជាទាំង៤នាក់នោះ ក៏ធ្វើបានល្អដែរ ដោយទទួលបានមេដាយប្រាក់ផងដែរ។
ព្រឹត្តិការណ៍Asean Para Games ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានមេដាយសរុបច្រើនជាងឆ្នាំមុន ប៉ុន្តែថយមេដាយមាសវិញ ដោយឆ្នាំ២០១៥ កម្ពុជាទទួលបានមេដាយសរុប៩គ្រឿង មាស១ ប្រាក់២ និងសំរឹទ្ធ៦។ ដោយឡែកនៅឆ្នាំ២០១៧ កម្ពុជាបានមេដាយសរុប១០គ្រឿង ប្រាក់៥និងសំរឹទ្ធ៥៕