ប៊ឺរី ឡើង​តម្លៃ​ខ្លួន​គុណ​នឹង​៣​ដង​​បើ​ប្រៀប​​ធៀប​ពី​ពេល​មុន

  • 2017-10-10 03:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ប្រៀប​ធៀប​​ពី​ពេល​មុន​ នឹង​ឥឡូវ​តម្លៃ​ខ្លួន​​តួ​ឯក​ប្រុស​ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍​"លោក ប៊ឺរី​ ឡើង​ខ្ពស់​ជាង​មុន​ឆ្ងាយ​គុណ​នឹង​៣​ដង​ឯណោះ​។

ប៊ឺរី បាន​ប្រាប់​ Sabay ថា​កាល​ពី​ចូល​សិល្បៈ​មុន​ដំបូង​​លោក​ចេញ​ថត​១​រឿង​​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ៧០០ ដុល្លារ​ ទៅ ៨០០ ដុល្លារ​​អាមេរិក​តែ​ប៉ុណ្ណោះ​ បាន​​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​តម្លៃ​ខ្លួន​ក៏​ចាប់​ផ្ដើម​ឡើង​ជា​បន្ត​បន្ទាប់​​ពី​ ១៥០០ ដុល្លារ​ ទៅ​ ២០០០ ដុល្លារ​អាមេរិក ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៧ នេះ​វិញ​តម្លៃ​ខ្លួន​​លោក​ឡើង​ខ្ពស់​​ឆ្ងាយ​​បើ​ប្រៀប​ធៀប​ពី​ពេល​មុន​។

“ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង​ចំពោះ​រឿង​ភាគ​​ថត​រយៈ​ពេល​ខ្លី​​​ខ្ញុំ​ ទទួល​បាន​តម្លៃ​ខ្លួន​ចាប់​ពី​ ៣៥០០ ដុល្លារ​ឡើង​ទៅ​ តែ​ប្រសិន​បើ​ថត​យូរ​តម្លៃ​ពី​ ៤០០០ ដុល្លារ​ ទៅ​ ៥០០០ ដុល្លារ​ គិត​​ទៅ​តាម​ទី​តាំង​ជិត​ឬ​ឆ្ងាយ​។ ចំណែក​ឯ​រឿង​ខ្នាត​ធំ​វិញ​ចាប់​ពី​ ២០០០ ដុល្លារ​ឡើង​ទៅ​"។ នេះ​បើ​តាម​តួ​ឯក​ប្រុស​ ដេត​ភូមិន្ទ​ បាន​លើក​ឡើង​ដូច្នេះ​។

ប៊ឺរី​ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន ក្រោយ​​ពី​ភាព​យន្ត​ខ្មែរ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ម៉ោង​មាស​ គ្រប់​បណ្ដា​ស្ថានីយ​​ទូរទស្សន៍​ទាំង​អស់​​ក្នុង​ស្រុក​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​ និង​អ្នក​សិល្បៈ​ផ្សេង​ទៀត​មាន​ទីផ្សារ​ជាង​មុន​ ហើយ​តម្លៃ​ខ្លួន​ក៏​ឡើង​ទៅ​តាម​ហ្នឹង​ដែរ​។

ចំណែក​ឯ​តម្លៃ​ខ្លួន​​តួ​ឯក​ប្រុស​ក្នុង​រឿង​" ស្រទន់​មន្ត​ស្នេហ៍​" រៀប​រាប់​ខាង​លើ​គឺ​ជា​តម្លៃ​ខ្លួន​ពិត​ប្រាកដ​ដែល​​លោក​ទទួល​បាន​ពី​ផលិតករ​​មិន​បាន​បំប៉ោង​តម្លៃ​​អ្វី​ឡើយ៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម