រឿង "ថតកុន" ក្រើនរំលឹកដល់អាកប្បកិរិយាតួសម្ដែង និងផលិតករ
- 2017-10-16 04:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ថតកុន" ក្រើនរំលឹកដល់អាកប្បកិរិយាតួសម្ដែង និងផលិតករ
ចន្លោះមិនឃើញ
ផលិតកម្ម LD Picture បានសម្ពោធខ្សែភាពខ្នាតរឿង "ថតកុន" ជាស្នាដៃទី២របស់នាយ គ្រឿន កាលពីល្ងាចមិញនៅរោងភាពយន្ត Prime Cineplex ផ្សារទំនើបសុវណ្ណា។ រឿងខាងនេះមានអត្ថន័យ និងសារមួយចំនួនក្រើនរំលឹកដល់ផលិតករ និងតួសម្ដែង ទៅលើការគោរពពេលវេលា។
លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានលើកឡើងថា រឿង "ថតកុន" នេះលោក និង នាយគ្រឿន ថតជារឿងខ្នាតធំឡើងក្នុងគោលបំណង ក្រើនរំលឹកដល់តួសម្ដែងមួយចំនួន តែងតែធ្វើឲ្យម្ចាស់ផលិតកម្មមានបញ្ហាឈឺក្បាលមិនចេះចប់ ដោយសារតែការមិនគោរពពេលវេលារបស់តួសម្ដែងតែម្ដង។
“រឿងនេះយើងបានរំលេចសារជាច្រើន ដើម្បីរំលឹកដល់តួសម្ដែងទៅលើអាកប្បកិរិយារបស់ពួកគាត់ តែម្ដង តួខ្លះគាត់ស៊ីតម្លៃខ្លួនថ្លៃ គេណាត់ថតម៉ោង ១ តែម៉ោង ៤ ទើបពួកគាត់មកដល់។ ចំពោះការរំលេចសារក្នុងរឿងនេះយើងមិនសំដៅទៅលើតួណាម្នាក់ទេគឺសំដៅទូទៅតែប៉ុណ្ណោះ"។ លៀក លីដា ថ្លែងបញ្ជាក់។
រឿង "ថតកុន" ជាប្រភេទខ្សែភាពយន្តបែបកំប្លុកប្លែងលាយឡំជាមួយ សារជាច្រើនអប់រំ និងក្រើនរំលឹកដល់តួសម្ដែង និងផលិតករ ។រឿងនេះដែរចំណាយដើមទុន៥ ម៉ឺនដុល្លារអាមេរិកក្នុងការផលិត ដោយចូលរួមសម្ដែងពីតារាល្បីៗមួយចំនួនដូចជា នាយ គ្រឿន អែត វីន Big នាយ ក្រូច និងតារាសម្ដែងជាច្រើនរូបទៀត។
គួរបញ្ជាក់ថាស្នាដៃទី២របស់នាយ គ្រឿន រឿង"ថតកុន" នេះដែរគ្រោងនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះហើយ៕