អស់ពីម្ដាយ កូនប្រុសទាំង២របស់ សាន ស្រីឡៃ រំពឹងអ្នកណាទៅថ្ងៃអនាគត?
- អង្គារ, 17 តុលា 2017 06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីម្ដាយ កូនប្រុសទាំង២របស់ សាន ស្រីឡៃ រំពឹងអ្នកណាទៅថ្ងៃអនាគត?
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សាន ស្រីឡៃ បានស្លាប់បាត់បង់ជីវិតកាលពីម្សិលមិញនៅហាង កែសម្ផស្សមួយកន្លែង ជិតស្ថានីយទូរទស្សន៍អប្សរា ដោយបន្សល់ទុកនូវកូនប្រុស២ នាក់ រស់នៅកំព្រា ម្ដាយឪពុក។ តើឲ្យពួកគេទាំង២នាក់បងប្អូនរំពឹងអ្នកណាទៅថ្ងៃអនាគត?
ទឹកភ្នែករលីងរលោងខ្លោចចិត្តអាណិតកូនស្រីបាត់បង់ជីវិតទាំងវ័យក្មេង អ្នកស្រី ឡុង ចាន់ធី ត្រូវជាម្ដាយ សាន ស្រីឡៃ បានរៀបរាប់ទាំងអួលដើមករថា អ្នកស្រី និងចៅមិនដឹងជារំពឹងអ្នកណានោះទេ ទៅថ្ងៃខាងមុខបើពេលនេះ ជំហរដែលរឹងមាំនៅក្នុងគ្រួសារបានទៅចោលអ្នកស្រី និងចៅៗគ្មានថ្ងៃត្រឡប់មកវិញ។ ដូច្នេះអ្នកស្រីគ្មានអ្វីក្រៅពីលើកម្រាមដៃ១០ អំពាវនាវសូមឲ្យសប្បុរសជនទាំងក្នុង និងក្រៅស្រុកជួយដល់ចៅប្រុសទាំង២ ឲ្យមានឱកាសរៀនសូត្រដូចក្មេងផងចុះ។
អ្នកស្រីបន្តថា កន្លងមកមុនពេលស្លាប់អតីតស្វាមី សាន ស្រីឡៃ បាននិយាយសន្យាថា នឹងលក់ដីភូមិមួយកន្លែងនៅខេត្តព្រៃវែង យកមកចែកឲ្យកូនប្រុសទាំងពីរ តែឥឡូវហួសពេលទៅហើយ ព្រោះកូនប្រសាអ្នកស្រីបានស្លាប់ទៅហើយ មិនដឹងទៅទាមទារដីចំណែកចៅដោយរបៀបណានោះទេ ខណៈពេលរស់នៅជាមួយគ្នា ស្រីឡៃ និង ស្វាមីមិនបានទៅចុះអេតាស៊ីវិល ជាមួយគ្នាឡើយ។
គួរបញ្ជាក់ថា ប្រុសច្បង សាន ស្រីឡៃ ឈ្មោះ ស៊ូ អាយុ ៧ ឆ្នាំ រៀនថ្នាក់ទី១ ចំណែកឯកូនប្រុសទី ២ ឈ្មោះ រាជ អាយុ ៤ ឆ្នាំ រៀននៅមត្តេយ្យសាលា។