ថៃ ​គ្រង​ជើង​ឯក Futsal អាស៊ាន​លើក​ទី​១៣ ស្រប​​ពេល​ពាន​នេះ​បង្កើត​បាន​១៤​ដង

  • 2017-11-04 04:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Futsal ​ថៃ ​បាន​យក​ឈ្នះ​ម៉ាឡេស៊ី ​៤-៣ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្រង​ជើង​ឯក ​លើក​ទី​១៣​ នៃ​ពាន​ប្រចាំ​តំបន់​អាស៊ាន AFF Futsal championship 2017 ។ ខណៈ​ដែល ​ក្រុម​មីយ៉ាន់ម៉ា ​ឈ្នះ​ម្ចាស់​ផ្ទះ វៀត​ណាម ដោយ​បាល់​កាត់​សេច​ក្ដី ​ប៉េណាល់​ទី ៣-៤ (២-២) បាន​ចំណាត់​ថ្នាក់​លេខ​៣។

AFF Futsal championship 2017 ​មាន​ក្រុម​ចូលរួម​៩​ក្រុម បែងចែក​ជា​២​ពូល ​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដោយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ថៃ ​ពិត​ជា​ធ្វើ​បាន​ល្អ ​ទាំង​ក្នុង​ពូល​និង​ឡើង​វគ្គ​បន្ទាប់​ពួកគេ​សុទ្ធ​តែ​មិន​ស្គាល់​បរាជ័យ​ទាំង​អស់។ តួយ៉ាង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​យក​ឈ្នះ​លើ​ក្រុម​មីយ៉ាន់ម៉ា ​៨-៣ ​ឡើង​ទៅ​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប្រកួត​ចុង​ក្រោយ​នេះ ថៃ​នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​អាច​យក​ឈ្នះ​ក្រុម​ម៉ាឡេ ៤-៣ ​លើក​ពាន​តែ​ម្ដង។

ពាន​រង្វាន់ AFF Futsal championship ​បង្កើត​ឡើង​បាន​១៤​ដង​មក​ហើយ ​ដោយ​ក្នុង​នោះ​ថៃ ​ឈ្នះ​បាន​ដល់​ទៅ​១៣​ដង ​និង​ឥណ្ឌូណេស៊ី​បាន​១​ដង។ ដោយ​ការ​ប្រកួត​នេះ​ទៀត​សោត ​សម្រាប់​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​មាន​ឱកាស​បាន​ទៅ​លេង​ពាន AFC Futsal Championship 2018 ​ផង​ដែរ៕

ប្រភព៖ Asean Football   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី