ស្វាយជ្រំលេងពាន KMH មាន ទិត្យ ឌីណា ជាកីឡាករ ខណៈសាយ ពិសិដ្ឋជាគ្រូ
- 2017-11-06 07:04:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយជ្រំលេងពាន KMH មាន ទិត្យ ឌីណា ជាកីឡាករ ខណៈសាយ ពិសិដ្ឋជាគ្រូ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ស្វាយជ្រំបានចូលរួមប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីពធំបំផុតនៅកម្ពុជា KMH Champions League រដូវកាលទី៣ដឹកនាំដោយអតីតសមាជិកជម្រើសជាតិកម្ពុជា សាយ ពិសិដ្ឋ និងមានកីឡាករជម្រើសជាតិកម្ពុជាម្នាក់ជាសមាជិកមួយរូបផងដែរ។
សាយ ពិសិដ្ឋបានឲ្យដឹងថា បន្ទាប់ពីជាសះស្បើយពីរបួស លោកអាចចូលលេងបាល់ទាត់វិញបានហើយ ប៉ុន្តែពេលនេះលោកដឹកនាំក្រុមបាល់ទាត់ស្វាយជ្រំ ដែលស្ថិតនៅឃុំស្វាយជ្រំ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដើម្បីចូលរួមប្រកួតពានរង្វាន់ KMH Champions League រដូវកាលទី៣នេះ។ ដោយសារនៅតំបន់ស្វាយជ្រំសំបូរអ្នកចេះលេងបាល់ទាត់ និងមានការគាំទ្រលើកទឹកចិត្តពីអ្នកភូមិឃុំ ព្រមទាំងចៅអធិការវត្តទើបសម្រេចចូលរួមប្រកួត។
សមាជិកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះបានបញ្ជាក់ថា ព្រះតេជគុណ ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ត្រី ព្រះធម្មធម៌គណខេត្តកណ្តាល និងជាព្រះអនុគណស្រុកខ្សាច់កណ្តាល ព្រមទាំងជាព្រះចៅអធិការវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាអ្នកជួយចំណាយសម្រាប់ការចូលរួមប្រកួតនេះ។ ចំពោះសម្ភារៈវិញខាង Prak Sports ជាអ្នកឧបត្ថម្ភ។
លក្ខន្តិកៈនៃការប្រកួតរបស់ពាន KMH Champions League តម្រូវឲ្យកីឡាករអាជីព២នាក់អាចចូលរួមជាមួយក្រុមនីមួយៗបានទើបក្រុមស្វាយជ្រំយកកីឡាករ ទិត្យ ឌីណា មកពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៃលីគកំពូលកម្ពុជា និងសមាជិកជម្រើសជាតិកម្ពុជា និងកីឡាករ សាយ វិសាល មកពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិចូលរួមក្រុម។ កីឡាករទាំងពីរជាអ្នកស្វាយជ្រំ ខណៈកីឡាករផ្សេងៗទៀតក៏ជាអ្នកភូមិឃុំស្វាយជ្រំដែរ។
ក្រុមរបស់ សាយ ពិសិដ្ឋ ស្ថិតនៅពូល D
ក្រុមស្វាយជ្រំ
ក្រុម Pisnoka FC
ក្រុម Blue Dradon X-Sport FC
ក្រុម Avatar FC
ក្រុមអាស៊ីអឺរ៉ុប
ក្រុមពួកម៉ាក់យូណៃធីត
ក្រុម KCC Paint FC
ក្រុម HFCA
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមស្វាយជ្រំត្រូវប្រកួតបើកឆាកប៉ះក្រុមខ្លាំង Pisnoka FC ៕