បន្ទាប់ពី ប៊ី សុធារី បវរកញ្ញា២រូបត្រៀមទៅដណ្ដើមមកុដអន្តរជាតិខែក្រោយនេះ
- 2017-11-09 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី ប៊ី សុធារី បវរកញ្ញា២រូបត្រៀមទៅដណ្ដើមមកុដអន្តរជាតិខែក្រោយនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីដំណើរចេញទៅដណ្ដើមមកុដអន្តរជាតិរបស់បវរកញ្ញាដែលពោរពេញដោយទេពកោសល្យ និងបទពិសោធន៍ ប៊ី សុធារី នៅមានស្រីស្អាតកម្ពុជា២រូបទៀត ត្រៀមចេញទៅប្រកួតដណ្ដើមជយលាភីនៅអន្តរជាតិខែធ្នូឆ្នាំ២០១៧ខាងមុខនេះ។
ព្រឹកនេះក្រុមហ៊ុន Arise Agency បានរៀបចំសន្និសីទសារព័ត៌មាន១ ដើម្បីស្វាគមន៍ការវិលមកមាតុប្រទេសវិញរបស់ កញ្ញាឯកផែនដីកម្ពុជា អែម គុនថង និងការជូនដំណើរបវរកញ្ញា៣រូបទៀតចេញទៅប្រកួតនៅក្រៅប្រទេស។
តាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថាបវរកញ្ញាទាំង៣រូបមានដូចជា៖
កញ្ញា ប៊ី សុធារី
ម្ចាស់មកុដ Miss Cambodia 2016 នឹងចេញទៅប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ឬ Miss Universe ឆ្នាំ២០១៧ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ខែ វិច្ឆិកា។
កញ្ញា កឹម ស្រីកែវ
ម្ចាស់តំណែង កញ្ញាឯករងទី២ ឬ 2nd Runner Up ក្នុងកម្មវិធី Miss Cambodia ឆ្នាំ២០១៧ នឹងចេញទៅប្រកួតកម្មវិធី Miss Tourism International 2017 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កញ្ញា ខា អាឆានី
ស្រីស្អាតដែលគ្រងតំណែង កញ្ញាឯករងទី៤ ឬ 4th Runner Up ក្នុងកម្មវិធី Miss Cambodia ឆ្នាំ២០១៧ នឹងចេញទៅប្រកួតក្នុងកម្មវិធី Miss Tourism Queen of the Year International ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងសៀងហៃ ប្រទេសចិន៕