VoiceTra កម្មវិធី​ថ្មី​ឡូយ មិនត្រឹមសរសេរ អាចប្រេីសម្លេងបក​ប្រែ​ជា​ភាសា​ខ្មែរថែមទៀត

  • 2017-12-02 10:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ស្គាល់ Google Translate ជា​កម្មវិធី​បក​ប្រែ​ភាសា​ផ្សេងៗ​លើ​អ៊ីនធឺណិត ឥឡូវ​នេះ​មាន​កម្មវិធី​ថ្មី​បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​នៅ​វិទ្យាស្ថាន​ប្រៃសណីយ៍​កម្ពុជា ​ដែល​អាច​ប្រើ​បក​ប្រែ​ភាសា​ពី​អង់គ្លេស​ទៅ​ខ្មែរ​ និង​​ពី​ខ្មែរ​ទៅ​អង់គ្លេស​រួមទាំង​ភាសា​ជប៉ុន​ និង​អាច​ប្រើ​ស​ម្លេង​បក​​ប្រែ​ជា​ភាសា​ខ្មែរ​បាន​ទៀត​ផង។

កម្មវិធី​នោះ​មាន​ឈ្មោះ VoiceTra ដែល​បាន​យក​ទៅ​បង្ហាញ​នៅ​ពិព័ណ៌ DIGITEKH នៅ​សាលា​តិកណូ។

និស្សិត​មួយ​រូប​ដែល​កំពុង​ណែនាំ​​ដល់អ្នក​ទស្សនា​ឲ្យ​ដឹង​ថា VoiceTra បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​​ទាំង​នៅ​លើ Android និង iOS ប៉ុន្តែ​មិន​ទាន់​ល្អ​ទាំង​ស្រុង​ទេ។

ទាញ​យក​នៅ​លើ ios និង Android

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ ប៊ុណ្ណារ៉ា