ប្រទះឃើញ​កូន​ស្រី​ Michael Jackson បង្ហុយ​បារី​ និង​តោង​​ឡើង​បង្គោល​ភ្លើង​កណ្ដាល​ក្រុង​ប៉ារីស

  • 2017-12-03 03:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​នេះ Paris Jackson ដែល​ត្រូវ​ជា​កូន​ស្រី​របស់​កំពូល​តារា​ចម្រៀង​ Pop Michael Jackson កំពុង​ស្ថិត​នៅ​ពេល​វិស្សមកាល​​សិក្សា​១​ក្នុង​ទីក្រុង​ប៉ារីស ជា​មួយ​មិត្ត​របស់​គេ​។

យុវតី​វ័យ​១៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​ នាង​អង្គុយ​ផ្អែក​ខ្នង​ទៅ​ហ្នឹង​ជញ្ជាំង​ជា​មួយ​​កាបូប​ស្ពាយ​ដ៏​ធំ​នៅ​ពី​ក្រោយ​ខ្នង​ ព្រម​ទាំង​អុច​បារី​បង្ហុយ​ឡើង​អម​នឹង​ទឹក​មុខ​​ដែល​បង្ហាញ​ពី​អារម្មណ៍​ធូរស្រាល​បំផុត នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស។

​ក្នុង​នោះ នាង​និង​មិត្ត​ហាក់​ដូច​ជា រីករាយ និង​រំភើប​នឹង​បរិយាកាស​ នៅ​ទីក្រុង​ទំនើប​នេះ ដោយ​ពួក​គេ​បាន​ហក់​លោត​យ៉ាង​រីករាយ និង​ថត​រូប​បែប​កំប្លែងៗ​ជា​ច្រើន។ ជា​មួយ​គ្នា​នោះ ដើម្បី​ផ្ដិត​យក​អនុស្សាវរីយ៍ កូន​ស្រី​ស្ដេច​ចម្រៀង​ Pop Paris ថែម​ទាំង​តោង​ឡើង​បង្គោល​ភ្លើង​នៅ​ទី​នោះ​ទៀត​ផង៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម