ចង់​ជិះ​តាក់ស៊ី​ ពេល​នេះ​លែង​​ខ្លាច​គេ​ធ្វើ​ស៊ី​ទៀត​ហើយ​

  • 2017-12-04 04:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​ជិះ​តាក់ស៊ី​ម្តងៗ អ្នកខ្លះ​មាន​ការ​បារម្ភ​លិច​​បារម្ភ​កើត​។ ក្រៅ​ពី​គិតគូរ​សុវត្ថិភាព​ផ្ទាល់ខ្លួន​​ គឺ​​​​ខ្លាច​​ប៉ះ​អ្នក​បើក​តាក់ស៊ី​​ធ្វើ​ស៊ី​​តែ​ម្តង​។

អ្នក​បើកបរ​តាក់​ស៊ី​ខិលខូច​មួួយ​ចំនួន​​ ដោយសារចង់​ចំណេញ​ពី​​អ្នក​ដំណើរ ​ពេល​គេហៅ​ជិះ​ម្តងៗ ប្រើ​ល្បិច​ជិះ​​ពង្វាង​ផ្លូវ​វាង​ចុះ​វាង​ឡើង​ ធ្វើម៉េច​​ឲ្យ​រថយន្ត​រត់​បាន​ឆ្ងាយ​ ដើម្បី​ងាយ​គិត​តម្លៃ​ខ្ពស់។

UBER ជា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ថ្មី​មួយ​ទៀត ដែល​ទើប​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ដឹក​អ្នក​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្វី​ជា​ចំណុច​ពិសេស​ពី​ក្រុមហ៊ុន​តាក់ស៊ី​នេះ រាល់​ចម្ងាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​គិត​​តម្លៃ​ជា​ស្រេច។ អ្នក​ដំណើរ​អាច​ដឹង​ព័ត៌មាន​​​ច្បាស់លាស់​របស់​បើកបរ រយៈ​ពេល​ធ្វើ​ដំណើរ និង​​ព័ត៌មាន​ផ្សេងៗ​​ទៀត។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ ប៊ុណ្ណារ៉ា