ដំណឹងល្អ! កម្ពុជានឹងបន្ថែមច្រកព្រំដែន៤ថ្មី ទៅប្រទេសថៃកាន់តែងាយស្រួល
- 2017-12-11 08:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! កម្ពុជានឹងបន្ថែមច្រកព្រំដែន៤ថ្មី ទៅប្រទេសថៃកាន់តែងាយស្រួល
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្រោងនឹងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤បន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរទៅតំបន់ច្រកទ្វារព្រំដែនប្រទេសទាំងពីរមានភាពងាយស្រួល។
ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរដែលកំពុងកើនឡើង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ច្រកព្រំដែនចំនួន៤ថ្មីនោះ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាខេត្តពោធិ៍សាត់ និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរខេត្តឧត្តរមានជ័យ។ ឯកឧត្តមថ្លែងលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកមិញនេះ៕