Huawei ចេញ​លក់ Nova 2s កាមេរ៉ា​ភ្លោះ​មុខ-ក្រោយខ្លាំង​ជាង 2i ពីរ​ដង​

  • 2017-12-16 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Huawei ប្រកាស​ចេញ​លក់​​កំពូលស្មាតហ្វូន Mate 10 Pro និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​ម៉ូឌែល​ Nova 2i ពេល​នេះ​ Huawei បន្ត​​​ចេញ​ម៉ូឌែល​ Nova 2s ថ្មី​មួយ​ទៀត ឯ​លក្ខណៈស​ម្បត្តិ​របស់​វា​ក៏​មិន​ចាញ់​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ​ដែរ។

តាម​ប្រភព​ឲ្យ​ដឹង​ថា Nova 2s មាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​បួន​គ្រាប់ មុខ​ពីរ ក្រោយ​ពីរ។ មាន​បួន​ពណ៌​សុទ្ធ​តែ​ស្រស់ៗ​ដូចជា ក្រហម ខៀវ ខ្មៅ ផ្កាឈូក និង​ប្រផេះ។ មានអេក្រង់លាតស្ទើរតែពេញ​តួ​ខ្លួន​តែ​ម្តង។

Nova 2S បំពាក់​មក​ជាមួយ​នឹង​អេក្រង់​ទំហំ ៦ អ៉ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ជាមួយ​នឹង​កម្រិត Ratio 18:9 ។ បំពាក់​មក​ជាមួយ​បន្ទះឈីប​កំពូល Kirin 960 ជាមួយ RAM ទំហំ 6GB មាន​ថាមពល​ថ្ម ៣ ៣៤០ មីលីអំពែ​ម៉ោង និង​ដំណើរការ​ដោយ Android Oreo 8.0 ស្រោប​ដោយ EMUI ទៀត​ផង។

កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ Nova 2s មាន​ទំហំ ២០ មេហ្គាភិចសែល មាន Apeture f/1.8 ជា​ប្រភេទ Monochromeដែល​អាច​ថត​រូប​បែប Low-light បាន​ច្បាស់​ល្អ និង​មួយ​គ្រាប់​ទៀត​ទំហំ ១៦ មេហ្គាភិចសែល​ជា​ប្រភេទ RGB ប៉ុន្តែ​មិន​មែន​​ជា​ប្រភេទ​ឡេន Zoom ទេ។

រីឯ​កាមេរ៉ា​ខាងមុខ​ពីរ​គ្រាប់​វិញ​មាន​ទំហំ 20MP ដូច​គ្នា​ដែល​អាច​ឲ្យ​អ្នក​ថត​រូប Selfie បាន​ច្បាស់​និង​សាច់​មុខ​ម៉ត់​ល្អ។

តម្លៃ​លក់​នៅ​ទីផ្សារ​ចិន​ចាប់​ពី ៤០៨ ដុល្លារ(RAM4GB/128GB) ៤៥៣ ដុល្លារ(RAM 6GB/128GB) និង​មាន​ម៉ូឌែល​ពិសេស​មួយ​ផ្សេង​ទៀត​តម្លៃ ៥១៤ ដុល្លារ(RAM 6GB/128GB)។ ចំណែក​ឯ​តម្លៃ​ដាក់​លក់​នៅ​កម្ពុជា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​អាច​លើស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា