កម្មវិធី​ថតរូប​ថ្មី​របស់ Google ថត​បាន​ទាំង​រូបភាព​ និង​វីដេអូ​ មិន​សាក​មិន​ដឹង​មែន​

  • 2017-12-21 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ផ្តល់​នូវ​បណ្តាល​កម្មវិធី​ជាច្រើន មាន​មុខងារ​ល្អៗ ព្រមទាំង​អាច​ប្រើ​បាន​ដោយ​ទុកចិត្ត​។ បណ្តាល​កម្មវិធី​ដែល​ក្រុមហ៊ុន​ផលិត​ភាគ​ច្រើន​ចេញ​ពី​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទូទៅ ក្រោយ​វិភាគ និង​ផ្តល់​កម្មវិធី​ជា​ដំណោះស្រាយ​ដល់​អ្នក​ប្រើប្រាស់​។ កម្មវិធី​ថ្មី​ទាំង​បី​នេះ ផ្ដោត​លើ​ការ​ថតរូប ដែល​អ្នក​អាច​ស្វែងយល់​បន្ថែម​នៅ​ខាងក្រោម​៖

កម្មវិធី Selfissimo

ជា​កម្មវិធី​ថតរូប Selfie អាច​ប្រើ​បាន​ទាំង​លើ iOS និង Android ដោយ​ថតរូប​អ្នក​ពេល​អ្នក​នៅ​ស្ងៀម ដូច្នេះ​អ្នក​មិន​ត្រូវការ​ចុច​ប៊ូតុង Shutter នោះ​ទេ​។ អ្នក​អាច​ថតរូប​សរ ខ្មៅ​បាន​។ ពេល​អ្នក​បើក​កម្មវិធី រូបភាព​នឹង​ចាប់ផ្តើម​យ៉ាង​ឆាប់​ពេល​អ្នក​ចុច Start។ រាល់​រូបភាព​បាន​ថត នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​លើ​អេក្រង់​។ ប្រសិនបើ​អ្នក​ចង់​មើល​រូបភាព​បាន​ថត​មុនៗ អាច​ចុច​លើ​អេក្រង់​ដើម្បី​បញ្ចប់​ការ​ថត​រួច​ចូល​មើល​។ រូបភាព​មិន​រក្សាទុក​ទៅ​កាន់​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ អ្នក​ត្រូវ​ជ្រើសរើស​ពួក​វា​ដើម្បី​រក្សាទុក បើ​មិន​ដូច្នោះ​ទេ​រូបភាព​នឹង​បាត់​ក្នុង​ការ​កាត់​បន្ថយ​ទំហំ​រក្សាទុក​របស់​ទូរស័ព្ទ​។ 

កម្មវិធី Scrubbies

កម្មវិធី​នេះ​អាច​ប្រើ​បាន​តែ​លើ iOS ប៉ុណ្ណោះ ដោយ​ក្រោយ​ថត​វីដេអូ​តាមរយៈ​កម្មវិធី អ្នក​អាច​កែប្រែ​ល្បឿន និង​ ទិសដៅ​នៃ Video Playback (ចាក់​លេង​វីដេអូ​ឡើង​វិញ​) ដែល​អាច​ឲ្យ​អ្នក​ត្រលប់​ទៅ​ចំនុច​ជាក់លាក់​ណា​មួយ​អ្នក​ចង់ Highlight។ ក្នុង​ការ​ដំណើរការ អ្នក​បើក​កម្មវិធី ហើយ​ចុច​លើ​ប៊ូតុង​កាមេរ៉ា​នៅ​ជ្រុង​ខាងឆ្វេង​។ ពេល​អ្នក​ចុច​ប៊ូតុង Record អាច​ថត​វីដេអូ​អ្នក​ចូលចិត្ត​។ ប្រសិនបើ​អ្នក​ត្រូវការ​បញ្ឈប់​វីដេអូ តែ​មិន​ចង់​បាត់បង់​អ្វី​អ្នក​បាន​ថត​រួចរាល់ អ្នក​អាច​ចុច​ប៊ូតុង Pause នៅ​ខាងស្តាំ ហើយ​ចុច​បន្ត​ពេល​អ្នក​ត្រៀម​ខ្លួន​រួច​។ 

កម្មវិធី Storyboard

កម្មវិធី​នេះ​អ្នក​អាច​បង្កើត​វីដេអូ​ដូច​ទៅ​នឹង​ថ្លុក​ដូច្នេះ​ដែរ ដោយ​ប្រើ​បាន​តែ​លើ Android។ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្រាវជ្រាវ​របស់ Google វា​ជ្រើសរើស Frame ខុសគ្នា​នៃ​វីដេអូ ហើយ​តម្រៀប​ក្នុង​ការ​បង្កើត Layout ស្ទីល​សៀវភៅ​ថ្លុក។ វា​មាន Interface ស្រស់​ស្អាត ហើយ​ងាយស្រួល​ប្រើប្រាស់​។ អ្នក​អាច​ចូល​ទៅ​កាន់​វីដេអូ ហើយ​ជ្រើសរើស​មួយ​ណា​ចុច​ចូល​ទៅ​កាន់​កម្មវិធី ក្រោយ​ដំណើរការ​រួច អ្នក​នឹង​មាន​ជម្រើស Layout ក្នុង​ការ​ប្រើប្រាស់​។ អ្នក​អាច​ចុច​លើ​ការងារ​ដែល​បាន​បញ្ចប់ ហើយ​ចែករំលែក​ទៅ​កាន់​មិត្តភក្ដិ​៕​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន