បើ​ថា S8 ស្អាត សមត្ថភាព​ខ្លាំង ចុះ S9 វិញ​ម៉េច​ដែរ? ជួយ​ដាក់ពិន្ទុ​ផង

  • 2017-12-20 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S8 ប្រហែល​ជា​ទូរសព្ទ​រូបរាង​ស្អាត​បំផុត​របស់​ក្រុមហ៊ុន Samsung បច្ចុប្បន្ន​នេះ ប៉ុន្តែ​ប្រហែល​ជា​មិនមែន​ទៀត​ទេ​ក្នុង​ឆ្នាំ ២០១៨។ ដោយសារ​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ភាព​ជោគជ័យ​របស់ Galaxy S9។ ដូចនេះ​មាន​អ្វី​ខ្លះ​អ្នក​គួរ​ដឹង​ពី Device ថ្មី​នេះ​របស់ Samsung ក្នុង​ឆ្នាំ ២០១៨។

ការ​រចនា​

Galaxy S9 អាច​មាន​កាមេរ៉ា Lens បញ្ឈរ និង Fingerprint sensor នៅ​ពី​ក្រោយ អម​ដោយ Flash មួយ​គ្រាប់ និង Sensor ដទៃទៀត។ ផ្នែក​ខាងមុខ​មាន​រាង​កោង​បន្តិច និង​ខាងក្រោម​អេក្រង់​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Galaxy S8។ រន្ធ USB Type-C និង​រន្ធ​កាស 3.5mm អាច​មាន​នៅ​ខាងក្រោម​ទូរសព្ទ​។ 

Galaxy S9 អាច​មាន​កាមេរ៉ា Lens តែ​មួយ​នៅ​ខាងក្រោយ ខណៈ​ Galaxy S9 Plus មាន​កាមេរ៉ា Lens ពីរ​គ្រាប់ និង​ទំហំ​ធំ​ជាង​ធម្មតា​។ បើ​តាម Chinese leaker Ice Universe បង្ហាញ​ថា​​ ផ្នែក​ក្រោយ​នឹង​ផ្លាស់ប្ដូរ​ជាច្រើន​។ យ៉ាង​ណា​មិញ Samsung អាច​នឹង​បង្រួញ​ចង្កា (Chin) នៅ​ផ្នែក​ខាងក្រោម S9 និង S9 Plus តែ​ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​មិន​បាន​ជាប់​ក្នុង​ការ​ធ្វើ Test នោះ​ទេ ដូច្នេះ S9 អាច​នឹង​មាន​រាង​ដូច​ទៅ​នឹង S8 ដែរ​។ 

កាមេរ៉ា​

លើ Galaxy S9 អាច​មាន​កាមេរ៉ា Lens តែ​មួយ​នៅ​ផ្នែក​ក្រោយ និង Galaxy S9 Plus មាន​កាមេរ៉ា Lens ពីរ​គ្រាប់​។ ម្យ៉ាងវិញទៀត Samsung ប្រហែល​ជា​បន្ថែម​នូវ Sensor ពីរ​ក្នុង​ការ​ថត​ទៅ​កាន់ Galaxy S9 Plus ដែល​ស្រដៀង​ទៅ​នឹង​វិធី​ក្រុមហ៊ុន Apple បែងចែក​រវាង iPhone 8 និង iPhone 8 Plus។ ក្រុមហ៊ុន Samsung កំពុង​ធ្វើការ​លើ Sensor មួយ​អាច​មាន​សមត្ថភាព​ថត​បាន 1,000 Frames ក្នុង​មួយ​វិនាទី បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ ETNews។ Xperia XZ1 និង Xperia XZ Premium របស់​ក្រុមហ៊ុន Sony មាន Sensor អាច​ថត​បាន 960 Frames ក្នុង​មួយ​វិនាទី ដែល​ខ្ពស់​ជាង Smartphone ផ្សេង​ទៀត​។ ប្រសិនបើ​ជា​ការ​ពិត Sensor របស់ Galaxy S9 នឹង​ល្អ​ជាង​គេ​។ 

Display

Galaxy S9 អាច​នឹង​មាន​កម្រិត Resolution ដូច​ទៅ​នឹង Galaxy S8 ដដែល តែ​ប្រហែល​ជា​បង្រួម​កម្រិត​កោង​នៅ​គែម​អេក្រង់​។ មួយ​វិញ​ទៀត ទំហំ​អេក្រង់​លើ S9 អាច​មាន 5.77 inch និង S9 Plus អាច​មាន 6.22 Inch ដែល​ដូចគ្នា​ទៅ​នឹង S8 និង S8 Plus។

សុវត្ថិភាព​

ក្រុមហ៊ុន Samsung អាច​នឹង​ពង្រឹង​ប្រព័ន្ធ​ស្កេន​ប្រស្រីភ្នែក និង​ស្កេន​ម្រាមដៃ​សម្រាប់​ Galaxy S9។ បើ​តាម The Korea Herald កាមេរ៉ា Lens សម្រាប់​ពិនិត្យ​ប្រស្រីភ្នែក​អាច​បង្កើន​ពី 2MP ទៅ 3MP ដែល​ជួយ​សម្គាល់​ភ្នែក​បាន​ល្អ ជា​ពិសេស​ពេល​ភ្នែក​មាន​ចលនា​ខណៈ​កំពុង​ស្កេន ឬ​ពេល​ពាក់​វ៉ែនតា​។ ម្យ៉ាងវិញទៀត បើ​តាម​ព័ត៌មាន​តៗ​គ្នា ក្រុមហ៊ុន Samsung ចង់​បង្កើត Sensor ស្កេន​ម្រាម​ដៃ​ក្នុង​អេក្រង់​តែ​ម្តង តែ​របាយការណ៍​សម្គាល់​ថា​ក្រុមហ៊ុន​ប្រហែល​ជា​អូស​បន្លាយ​ពេល​សម្រាប់​គម្រោង​ទាំង​នោះ​។ យោង​តាម​របាយការណ៍​ពី​ The Investor ក្រុមហ៊ុន Samsung បាន​ធ្វើការ​លើ​Sensor បង្កប់​ក្នុង​អេក្រង់​ជា​ច្រើន​ឆ្នាំ តែ​មិន​ទាន់​មាន​ភាព​ត្រឹមត្រូវ​។

លក្ខណៈសម្បត្តិ​

បើ​តាម​របាយការណ៍​ពី XDA Developers Galaxy S9 អាច​នឹង​បំពាក់ Qualcomm Snapdragon 845 មាន​ទំហំ 64GB សម្រាប់ ​Internal Storage ព្រម​ទាំង​ដំណើរការ​ជាមួយ​នឹង Android Oreo 8.0 ដោយ​មាន RAM 4GB។ មួយវិញទៀត ក្នុង​បញ្ជី CES 2018 ទី ៣៦ របស់​ក្រុមហ៊ុន Samsung បាន​បង្ហាញ​នូវ Processor ជំនាន់​ចុង​ក្រោយ​ជា Exynos 9 ស៊េរី 9810។ ក្នុង​នោះ​ក៏​មាន CPU ជំនាន់​ទី​បី​, GPU ជំនាន់​ថ្មី និង Gigabit LTE។ វា​ត្រូវ​បាន​ បង្កើត​លើ​បច្ចេកវិទ្យា Processor 10nm ជំនាន់​ទី​ពីរ ដែល​មាន​ន័យ​ថា Galaxy S9 ក៏​អាច​ទទួល​នូវ 10nm processor។

ពេល​ណា​បង្ហាញ​ជា​ផ្លូវការ​

ក្រុមហ៊ុន Samsung បាន​ប្រកាស Samsung Galaxy S8 នៅ​ចុង​ខែ​មីនា​។ ជា​ធម្មតា ព្រឹត្តិការណ៍​បង្ហាញ​ទូរស័ព្ទ​របស់​ខ្លួន​មាន​ជា​រៀង​រាល់​ឆ្នាំ​។ បើ​តាម The Korea Herald បាន​បង្ហាញ​ថា​ក្នុង​ព្រឹត្តិការណ៍ CES (Consumer Electronic Show) ដែល​ធ្វើ​ឡើង​ក្នុង​ខែ​មករា ឆ្នាំ ២០១៨​ នោះ​មិន​មាន​ការ​បង្ហាញ​ទូរស័ព្ទ​អ្វី​នោះ​ទេ​។ តាម​របាយការណ៍ Bloom berg ទូរស័ព្ទ Samsung Galaxy S9 នឹង​អាច​ប្រកាស​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៨ ហើយ​ប្រហែល​ជា​ចែកចាយ​លើ​ទីផ្សារ​នៅ​ដើម​ខែ​មីនា​ ខណៈ​មុខងារ និង​បច្ចេកវិទ្យា​ថ្មី​ត្រូវ​ការ​ពេលវេលា​សម្រាប់​បំពាក់​។ 

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន