មិន​គួរ​ឲ្យ​ជឿ ទូរសព្ទ​តូច​បំផុត​លើ​លោក ទំហំ​ប៉ុន​មេដៃ ការ​ប្រើប្រាស់​មិន​ចាញ់​ទូរសព្ទ​ទូទៅ​ទេ

  • 2017-12-19 07:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន Zanco បាន​ប្រកាស​ចេញ​ទូរសព្ទ​ម៉ូឌែល​ថ្មី​ទៀត​ដែល​មាន​ទំហំ​តូច​មែន​ទែន​គឺ​ម៉ូឌែល Zanco Tiny 1។

via GIPHY

ទូរសព្ទ​ដ៏​សែន​តូច​មួយ​នេះ​ឈ្មោះ​ថា Tiny 1 មាន​ទម្ងន់​ត្រឹ​ម​តែ ១៣ ក្រាម មាន​កម្រាស់ ១២ មីលីម៉ែត្រ(ស្ដើង​ប្រហែល​កាស) ផ្ទៃ​អេក្រង់​ទំហំ ១២.៥ មីលីម៉ែត្រ​ប្រភេទ OLED កំពស់ ៤៦.៧ មីលីម៉ែត្រ​និង​ទទឹង ២១ មីលីម៉ែត្រ។

Tiny 1 ត្បិត​តែ​មាន​មាឌ​តូច​ពិត​មែន តែ​អាច​ដាក់​ស៊ីម​បាន​មួយ​ប្រភេទ Nano-SIM មាន​រន្ធ​បំពង​សំឡេង​នៅ​ខាង​លើ មាន​ប៊ូតុង​ចុច មាន​រន្ធ​ដោត​កាស មាន​រន្ធ Micro-USB សម្រាប់​សាក​ភ្លើង និង​មាន​កន្លែង​ដោត​ខ្សែ​បណ្ដោង​ស្រដៀង​នឹង N-ចុច​ពិល(Nokia 3310) ។ អាច​ផ្ទុក SMS បាន ៥០ សារ ផ្ទុក​លេខ​ដែល​តេ​ចេញ-ចូល​បាន ៥០ លេខ អាច​គាំទ្រ​ភាសា​បាន​ច្រើន​រួម​ទាំង​ភាសា​អង់គ្លេស​ផង និង​អាច​ផ្ទុក​សំឡេង Voice បាន ១៣ សំឡេង ។

Zanco-Tiny-T1-1 មាន​ថាម​ពល​ថ្ម ២០០ មីលីអំពែ ផ្ទៃ​អេក្រង់​ប្រភេទ OLED ទំហំ ០.៤៩ អ៊ីញ(១២.៥ មីលីម៉ែត្រ) ដើរ​ដោយ​បន្ទះ​ឈីប MTK6261D មាន​មេម៉ូរី​ម៉ាស៊ីន 32GB អាច​ភ្ជាប់​អ៊ីនធើណិត 2Gបាន និង​មាន​តែ​ពណ៌​ខ្មៅ​មួយ​គត់។ ​តម្លៃ​ដាក់​លក់ Tiny 1 ខ្ទង់ ៤០ ឬ ៥០ ដុល្លារ(​នៅ​សហរដ្ឋ​អាមេរិក)។

កន្លង​មក Zanco ក៏​បាន​បញ្ចេញ​ទូរសព្ទ​ខ្នាត​តូច​បែប​នេះ​ហើយ​ដែរ​ដូច​ជា Tiny Fly ជាប់​ឈ្មោះ​ជា​កំពូល​ទូរសព្ទ​តូ​ច​ជាង​គេ​បំផុតប្រចាំ​ឆ្នាំ ២០១៦ និង​ម៉ូឌែល​ជា​ច្រើន​ទៀត​ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម។

យីហោ Zanco មាន​ស្ថាបនិក​ឈ្មោះ​លោក Shazad Talib និង​មាន​ក្រុមហ៊ុន​​​មេ​ឈ្មោះ​ Zani Mobile Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ឺនចិន (Shenzhen) ប្រទេស​ចិន។ ម៉ាក Zanco នេះ​​ក៏​កំពុង​ចរាចរ​លក់​នៅ​តំបន់​កណ្ដាល អាស៊ី​ខាង​ត្បូង អាហ្វ្រិក អង់គ្លេស អ៊ឺរ៉ុប និង​អាមេរិក​ខាង​ត្បូង​ផង​ដែរ​៕

ទស្សនា​វីដេអូ​ខាងក្រោម៖

via GIPHY

via GIPHY

via GIPHY

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ពាក់​ព័ន្ធ៖

ប្រភព៖ kickstarter   ប្រែ​សម្រួល៖ រក្សា