ហ៊ុន ចាន់រាជ ថាប្រដាល់ក្បាច់គុនចម្រុះ ឬ MMA ប្លែកនិងល្អមើលនាបុណ្យសមុទ្រឆ្នាំនេះ
- 2017-12-21 02:50:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ចាន់រាជ ថាប្រដាល់ក្បាច់គុនចម្រុះ ឬ MMA ប្លែកនិងល្អមើលនាបុណ្យសមុទ្រឆ្នាំនេះ
ចន្លោះមិនឃើញ
គ្រូប្រដាល់ក្បាច់គុនចម្រុះរបស់កម្ពុជា ហ៊ុន ចាន់រាជ ថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំការប្រកួតរយៈពេលពីរថ្ងៃ ហើយមានលក្ខណៈពិសេសជាងឆ្នាំមុននិងច្បាស់ជាល្អមើលតែម្ដង។
ហ៊ុន ចាន់រាជ គ្រូប្រដាល់ក្លឹប Cambodian Top Team បានឲ្យដឹងថា សម្រាប់ពិធីបុណ្យសមុទ្រលើកទី៦ដែលធ្វើនៅក្រុងកែបឆ្នាំនេះ ខាងផ្នែកប្រដាល់ក្បាច់គុនចម្រុះរបស់ក៏មានវត្តមានផងដែរ ពោលគឺចាប់ផ្ដើមប្រកួតពីថ្ងៃទី២៣-២៤ ខែធ្នូ ២០១៧។
ការប្រកួតលើកនេះអាចថាប្លែកខុសពីឆ្នាំមុនដោយសារ នៅក្រុងកែបនេះពួកលោកគឺប្រើប្រាស់ទ្រុងរបស់ MMA សម្រាប់ប្រកួតតែម្ដង ហើយគូដែលត្រូវប្រកួតក៏មានច្រើននិងមានជើងខ្លាំងរបស់កម្ពុជា មាស ម៉ើ ប្រកួតសងសឹក ធា នុរាជ ខណៈ ជើងខ្លាំង រិន សារ័ត្ន ក៏ត្រូវចូលប្រឡូកក្បាច់ចម្រុះនេះវិញផងដែរ។
គ្រូប្រដាល់ដែលឧស្សាហ៍នាំកីឡាករកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេសរូបនេះបន្តថា លោកក៏សូមថ្លែងអំណរគុណដល់ NOCC ក្រសួងទេសចរណ៍ដែលបានអនុញ្ញាតឲ្យលោកបានរៀបចំការប្រកួត MMA និងក្រុមហ៊ុន YUETAI GROUP ដែលបានឧបត្ថម្ភដល់ដំណើរការប្រកួតនេះផងដែរ។ សូមឲ្យប្រជាជនទាំងអស់កុំភ្លេចចូលរួមទស្សនាមិនថាទៅផ្ទាល់ ឬតាមហ្វេសបុកផេក Cambodian Top Team នោះទេ ដើម្បីរួមចំណែកថែរក្សាក្បាច់គុនមួយនេះកុំឲ្យបាត់បង់ និងមានសកម្មភាពប្រកួតជាបន្តបន្ទាប់ទៀត។
ពិធីបុណ្យសមុទ្រលើកទី៦ដែលធ្វើឡើងនៅក្រុងកែបនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២២-២៤ ខែធ្នូ តែសម្រាប់ប្រភេទកីឡាក្បាច់គុនសម្រុះប្រកួតចាប់ពីថ្ងៃទី២៣-២៤ សរុបទាំងអស់ប្រហែលជា១២គូផងដែរក្នុងព្រឹត្តិការណ៍នោះ៕