តិច​អត់​ដឹង Messenger Lite កម្មវិធី​ឆាត​អស់​លុយ​តិច​​កំពុង​ល្បី​ណាស់

  • 2017-12-21 03:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Facebook Messenger Lite ដែល​ជា​កម្មវិធី​​ថ្មី​មួយ​ទៀត សម្រាប់​ការ​លេង​ឆាត​មាន​អ្នក​ដោនឡូត​ជាង១០០​លាន​នាក់ នៅ​លើ​​ Play Store។

Messenger Lite ជាកម្មវិធី​ឆាត​ប្រើ​ប្រាស់​កញ្ចប់​អ៊ីនធឺណិត​អស់​លុយ​តិច​​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ ទើប​ដាក់​ឲ្យ​ប្រើប្រាស់​​បាន​​​ជាង ១​ឆ្នាំ​ តែ​​កម្មវិធីនេះ​កំពុង​ល្បីខ្លាំង​មែន​ទែន​ មាន​អ្នក​ដោនឡូត​​យ៉ាង​គគ្រឹក​គគ្រេង​។

ទិន្នន័យ​នេះ​ត្រូវ​បាន​គេ​គិត​ទៅ​លើ​ការ​​ដោនឡូត​នៅ​លើ Play Store គ្រប់​ឧបករណ៍​ទាំង​អស់​។

របៀប​ប្រើ​ប្រាស់៖

Messenger Lite ​អ្នក​អាច​ប្រើប្រាស់​បាន​តែ​ ​សារ​ជា​អក្សរ​ ​Emoji​ ​និង​រូបភាព​​ប៉ុណ្ណោះ​ មិន​អាច​ប្រើប្រាស់​មុខងារ​ ​Multi-media (ប្រើ​សំឡេង​ ឬ​វីដេអូ​) ផ្សេងៗ​​ដែល​ត្រូវ​ចំណាយ​លុ​យ​អ៊ីនធើណិត​អស់​ច្រើន​ដូច​ Messenger ធម្មតា​​នោះ​ទេ​។

កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​តែ​លើ​ទូរសព្ទ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ប៉ុណ្ណោះ​​ ក្រោយ​​ដំឡើង​​កម្មវិធី​ពី​ ​Play store​ ​រួច​​អ្នក​អាច​ ​Sign in ដូច​ Messenger ប៉ុន្តែ​សម្រាប់​លើ​ iOS មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕

ចុច​ដោន​ឡូត​លើ Android

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ទាក់​ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា